ក្រសួង​ការ​បរទេស​កម្ពុជា​មាតុភូមិ​និវត្តន៍​ពលករ​ខ្មែរ​១៩​នាក់​ពី​ម៉ាឡេស៊ី​និង​គុយវ៉េត

ប្រភព ៖ RFA

ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​រដ្ឋ​គុយវ៉េត (Kuwait) បាន​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ ១៩​នាក់​ដែល​ជួប​វិបត្តិ ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​សីហា ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទាំង ១៩​នាក់ រួម​មាន​បុរស ១០​នាក់ និង​ស្ត្រី ៩​នាក់​មក​ពី​ខេត្ត​កំពត ខេត្ត​កំពង់ធំ ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង។ ក្នុង​ចំណោម​ពលករ​ទាំង ១៩​នាក់​នោះ មាន ១៨​នាក់​ត្រូវ​បាន​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ និង​ធ្វើ​ការ​តាម​ផ្ទះ តាម​ភោជនីយដ្ឋាន និង​តាម​រោងចក្រ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​ជនជាតិ​ចាម ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) តាម​រយៈ​ក្រុមហ៊ុន​មួយ បាន​បាត់​ដំណឹង​ជិត ១៣​ឆ្នាំ ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា កន្លង​ទៅ​នេះ នាង​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សុំ​អន្តរាគមន៍​មាតុភូមិ​និវត្តន៍​នាង​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ។

ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង ១៩​នាក់ ពលករ ១៨​នាក់​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ទី​២០ ទី​២២ ខែ​សីហា ហើយ​ពលការិនី​ម្នាក់​ជា​ជនជាតិ​ចាម នឹង​មក​ដល់​កម្ពុជា នៅ​ចុង​ខែ​សីហា ឬ​ខែ​ដើម​កញ្ញា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s