ប៉ូលិស​ស្រុក​ឆែប​ខេត្ត​ព្រះវិហារ​សាកសួរ​អ្នក​ភូមិ​២​នាក់​រឿង​ដើរ​ផ្ដិត​មេដៃ​ពលរដ្ឋ

ប្រភព ៖​ RFA

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​ចុះ​ជួប​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្លូព្រៃ២ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​សីហា ដើម្បី​ស្ទាបស្ទង់​ថា តើ​សមត្ថកិច្ច​បាន​ប្រើ​អំណាច​គាប​សង្កត់ ឬ​ក៏​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដែរ​ឬ​ក៏​យ៉ាង​ណា។

ការ​ចុះ​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ម្លូព្រៃ២ រួម​ទាំង​អធិការ​រង​នគរបាល​ស្រុក​ឆែប ម្នាក់​ទៀត បាន​នាំ​តំណាង​សហគមន៍​ភូមិ​ប្រើសក្អក ចំនួន ២​នាក់​ទៅ​សាកសួរ​ជាច្រើន​ម៉ោង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃ២ ចំនួន ២​រូប កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពួក​គេ ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​មួយ​នៅ​ពេល​ខាង​មុខ។

ការ​ព្រួយ​បារម្ភ បាន​កើត​ឡើង​បន្ទាប់​ពី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ម្លូព្រៃ២ បាន​ហៅ​ពួក​គេ​ទៅ​សាកសួរ​ជាច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា រួច​ហើយ​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​កំណត់​ហេតុ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ផ្ដិត​ទេ។

តំណាង​សហគមន៍​ភូមិ​ប្រើសក្អក ម្នាក់​ក្នុង​ចំណោម ២​នាក់ ដែល​ប៉ូលិស​ប៉ុស្តិ៍​ហៅ​ទៅ​សាកសួរ​នោះ គឺ​លោក អៀម អ៊ន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​សីហា ថា ជាច្រើន​ថ្ងៃ​មក​ហើយ លោក​បាន​ដើរ​ផ្ដិត​ស្នាម​មេដៃ​ពី​អ្នក​ភូមិ​ប្រើសក្អក ដើម្បី​យក​ទៅ​ធ្វើ​ជា​ញត្តិ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Ruy Feng) ដែល​បាន​ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​វាល​ស្មៅ​សម្រាប់​គោ​ក្របី។ ស្រាប់​តែ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ប៉ូលិស​ប៉ុស្តិ៍​ម្លូព្រៃ២ និង​អធិការ​រង​នគរបាល​ស្រុក​ឆែប ផង បាន​ហៅ​រូប​លោក និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ពាន សុផាត ទៅ​សាកសួរ​ជាច្រើន​ម៉ោង រួច​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​កំណត់​ហេតុ ប៉ុន្តែ​នៅ​ពេល​លោក​មិន​ព្រម​ផ្ដិត ប៉ូលិស​បាន​ទុក​រូប​លោក​ឲ្យ​នៅ​ក្នុង​ប៉ុស្តិ៍​ជាច្រើន​ម៉ោង រហូត​ដល់​អ្នក​ភូមិ​ជិត ១០០​នាក់​លើក​គ្នា​មក​ចោមរោម ទើប​សមត្ថកិច្ច​ឲ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ៖ «ប៉ូលិស​អធិការ​រង​ឈ្មោះ ឌី ស៊ីថា និង​មេ​ប៉ុស្តិ៍​ម្លូព្រៃ២ ឈ្មោះ វ៉ាន់ គៀម ថា​ឲ្យ​រូប​ខ្ញុំ​កែប្រែ​ឈប់​ដើរ​ផ្ដិត​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ទៀត»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​រង​នគរបាល​ស្រុក​ឆែប លោក ឌី ស៊ីថា និង​មេ​ប៉ុស្តិ៍​ម្លូព្រៃ២ លោក វ៉ាន់ គៀម ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​តំណាង​សហគមន៍​ប្រើសក្អក នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា។

អភិបាល​ស្រុក​ឆែប លោក សុខ សានតារា ពន្យល់​ថា តាម​ពិត​ទាំង​អាជ្ញាធរ​ស្រុក និង​ប៉ូលិស គ្រាន់​តែ​ចង់​ដឹង​ថា តើ​តំណាង​សហគមន៍​ភូមិ​ប្រើសក្អក ទាំង​ពីរ​នោះ​ដើរ​ផ្ដិត​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​បំណង​អ្វី​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​គ្រប់គ្រង​មូលដ្ឋាន។ អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា នៅ​ពេល​ហៅ​តំណាង​សហគមន៍​ទាំង​ពីរ​ទៅ​សាកសួរ គឺ​គាត់​មិន​ប្រាប់ រហូត​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​នឹង​គ្នា ហើយ​ពលរដ្ឋ​ជាច្រើន​បាន​លើក​គ្នា​ទៅ​តវ៉ា​តែ​ម្ដង៖ «ដល់​មិន​ប្រាប់​ទៅ គឺ​មាន​តែ​ធ្វើ​តាម​នីតិវិធី ដោយ​អញ្ជើញ​គាត់​មក​ដើម្បី​សាកសួរ ថា​តើ​ក្នុង​គោល​បំណង​អ្វី​ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​ត្រូវ​ឲ្យ​អាជ្ញាធរ​ជួយ​យ៉ាង​ណា​ខ្លះ

អ្នក​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន រួយ ហ្វេង ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅ​នៅ​តំបន់​នោះ​រយៈពេល ៣​ឆ្នាំ​ហើយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា បើ​គ្រាន់​តែ​អ្នក​ភូមិ​ដើរ​ផ្ដិត​មេដៃ​ដើម្បី​ធ្វើ​ជា​ញត្តិ​ប្រឆាំង​ក្រុមហ៊ុន​រឿង​ទំនាស់​ដីធ្លី​នោះ គឺ​វា​មិន​ទាស់​ខុស​អ្វី​រហូត​ដល់​ទៅ​សមត្ថកិច្ច​ហៅ​ខ្លួន​ទៅ​សាកសួរ និង​ធ្វើ​កំណត់​ហេតុ​នោះ​ទេ កុំ​ឲ្យ​តែ​សហគមន៍​នោះ​ដើរ​ផ្ដិត​ស្នាម​មេដៃ​ពី​ពលរដ្ឋ យក​ទៅ​គាំទ្រ​ទង្វើ​អ្វី​ដែល​ខុស​ច្បាប់ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s