លោកហ៊ុន សែន ហៅ​​កាសែត​ ខេមបូឌា ដេលី ថា​ជា​«ចោរ»

ប្រភព ៖ ភ្នំពេញបុស្តិ៍

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ហៅ​កាសែត​ ខេមបូឌា ដេលី ថា​ជា​«ចោរ» និង​ព្រមាន​កុំ​ឲ្យ​បង្វែរ​បញ្ហា​បំណុល​ពន្ធដារ​ទៅ​ជា​រឿង​នយោបាយ ព្រម​ទាំង​ឲ្យ​កាសែត​វេច​បង្វិច​ចាក​ចេញ​ពី​កម្ពុជា​ បើ​សិន​មិន​បង់​ពន្ធ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​ជាតិ​លើក​ទី ២ ស្តីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នៅ​វិមាន​សន្តិភាព​កាល​ពី​ព្រឹក​ម្សិល​មិញ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «មាន​ពេល​ខ្លះ​វា​ហួស​ហេតុ​ពេក អា​មេ​ចោរ​អត់​បង់​ពន្ធ​ឲ្យ​រដ្ឋ ១០​ឆ្នាំ។ អានេះ ១០ ឆ្នាំ គេ​គិត​តែ​ច្បាប់​ពន្ធ​ទេ​ណា តែ​អា​នេះ​តាំង​ពី​កើត​ចេញ​ជា​រូប​រាង​មក​មិន​ដែល​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ។ សុំទោស ឥឡូវ​កំពុង​បង្វែរ​ទៅ​ជា​ផ្លូវ​នយោបាយ​ហើយ។ ខ្លួន​ឯង​ជា​មេ​ចោរ ហើយ​មក​បង្រៀន​គេ។ បង់​ពន្ធ​ឲ្យ​រដ្ឋ​មក​ បើ​ចង់​នៅ​ត​ទៅ​ទៀត​បង់​ពន្ធ​ឲ្យ​រដ្ឋ។ បើ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ វេច​បង្វិច​ចាក​ចេញ​ទៅ»។

បើ​ទោះ​បី​ជា​លោក​មិន​បាន​លើក​ឡើង​ចំ​ឈ្មោះ​ក៏​ដោយ​​ក៏​គេ​អាច​ប៉ាន់​ស្មាន​បាន​ថា លោក​និយាយ​សំដៅ​​ទៅ​លើ​កាសែត​​ឯករាជ្យ​មួយ​គឺ​កាសែត​ ខេមបូឌា​ ដេលី ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ ដែល​ធ្លាប់​ទទួល​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​បន្ត​បន្ទាប់​ កាល​ពី​ឆ្នាំ​កន្លង​ទៅ។

កាសែត​នេះ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ពេល​ថ្មីៗ​នេះ ​បញ្ចេញ​ឲ្យ​ដឹង​ថា​ មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​រយៈពេល​ ១០​ ឆ្នាំ។ បើ​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ កាសែត​នេះ​ត្រូវ​បង់​ពន្ធ​​សរុប​រហូត​ដល់​ជាង​ ៦ ​លាន​ដុល្លារ។

អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ថ្លែង​ថា កាសែត​នេះ​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​និង​បិទ​ទ្វារ បើ​សិន​មិន​បង់​ពន្ធ​តាម​កាល​កំណត់​ចុង​ក្រោយ​នៅ​ថ្ងៃទី​ ៤ ខែ​កញ្ញា​ ខាង​មុខ។

លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន​មិន​មាន​វិធនាការ​សម្រប​សម្រួល​អ្វី​ទៅ​លើ​បញ្ហា​ពន្ធ​ដារ​នេះ​ទេ ​គឺកាសែត​ត្រូវ​ដោះ​ស្រាយ​ពន្ធដារ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ដោយ​ខ្លួន​ឯង។

លោក​ស្រី​ Deborah Krisher-Steele និពន្ធ​នាយក​រង​នៃ​កាសែត​ខេមបូឌា ដេលី បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គួរ​តែ​បញ្ឈប់​ការ​បិទ​កាសែត​នេះ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​សមរម្យ។

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​នៅ​ចុង​បញ្ចប់​រក​ឃើញ​ថា​យើង​ជាប់​ពន្ធ​មែន​នោះ យើង​នឹង​បង់​ពន្ធ​នោះ។ តែ​ដំបូង​គាត់​គួរ​តែ​អនុញ្ញាត​ឲ្យ​យើង​ដំណើរ​ការ​​តាម​ផ្លូវ​ច្បាប់​សិន»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s