លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​របស់​អ្នក​បឹងកក់

ប្រភព ៖ RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ក្នុង​​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ដែល​បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​​ប្រមាណ​ ១០​ឆ្នាំ​មក​ហើយ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​ជាតិ​លើក​ទី២ ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី២២ សីហា បន្ទាប់​ពី​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ហុង សុខខេង ឡើង​ថ្លែង​ស្នើ​រក​ដំណោះស្រាយ​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន សែន ចំពោះ​បញ្ហា​អ្នក​បឹងកក់។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន បាន​ហៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់​ពី​វេទិកា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​សង្ឃឹម​ថា ដំណោះស្រាយ​សម្រាប់​អ្នក​បឹងកក់​ទាំង ៧​គ្រួសារ​ចុង​ក្រោយ​ នឹង​ឈាន​ដល់​ទី​បញ្ចប់។

ឆ្លើយ​តប​នឹង​ករណី​នេះ អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា សាលារាជធានី​នឹង​ដោះស្រាយ​លើ​ករណីនេះ​តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី ខណៈ​លោក​ថា កន្លង​មក​​សាលារាជធានី​តែង​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​អ្នក​នៅ​សេសសល់​ ចំនួន​៧​គ្រួសារ​នេះ។ លោក​ថា សាលារាជធានី​នឹង​មាន​កិច្ច​ប្រជុំ​ជាមួយ​អ្នកបឹងកក់នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​លោក​មិន​ទាន់ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​នេះ​​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ផ្ទៃ​ដី​ចំនួន​ជិត​១៣៣​ហិកតារ។ បច្ចុប្បន្ន​បាន​កាត់​ដី​បរិវេណ​វិហារ​ឥស្លាម​ចេញ នៅ​សល់​ផ្ទៃ​ដី​វិនិយោគ​តែ​ជាង ១២៦​ហិកតារ។

កាល​ពី​ឆ្នាំ​២០១០ ក្រុមហ៊ុន​ស៊ូកាគូ ក៏​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​បឹងកក់​ក្នុង​ក្រុម​៨ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ អស់​៦​ខ្នង ទោះ​អ្នក​ភូមិ​មិន​បាន​ទទួល​លិខិត​របស់​សាលារាជធានី​ភ្នំពេញ ពី​ដំណឹង​រើ​ផ្ទះ​ចេញ​ពី​តំបន់​នេះ​ក្ដី។

ជម្លោះ​ដី​នៅ​តំបន់​បឹងកក់ មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត​យក​ទៅ​ឃុំ​ខ្លួន​នៅ​ព្រៃស្ពឺ ក្នុង​នោះ ក៏​មាន​អ្នកស្រី ទេព វន្នី បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក។ ការ​ជាប់​ពន្ធនាគារ​ចុង​ក្រោយ​នេះ តុលាការ​មិន​ទាន់​ដោះលែង​អ្នកស្រី​វិញ​នៅ​ឡើយ​មក​ទល់​ពេល​នេះ ដោយសារ​តែ​ការ​ទាមទារ​រក​ដំណោះស្រាយ​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s