បន្តិចទៀត… ​សល់តែ​ឈ្មោះ​អគារ​ប៊ូឌីញ​ ឯរូប​​​បាត់​​ហើយ

ប្រភព ៖ កោះសន្តិភាព

អគារ​ប៊ូ​ឌី​ញ «​ស​» គឺជា​អគារ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦២ និង​មក​ទល់​ពេល​បច្ចុប្បន្ន គឺ​មាន​អាយុកាល​ជិត​៦០​ឆ្នាំទៅ​ហើយ ហើយ​ត្រូវ​បាន​អ្នក​រាល់គ្នា​បាន​ស្គាល់ និង​នាំ​គ្នា​ហៅ​ថា «​ប៊ូ​ឌី​ញ​ៗ» ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

រហូត​មក​ទល់​ថ្ងៃ​ទី​២២ សីហា នេះ ត្រូវ​បាន​ធ្វើការ​វាយ​កម្ទេច​ចោល​ស្ទើរតែ​បាត់​រូបរាង​ទាំងស្រុង ពី​ក្រសែភ្នែក​របស់​បងប្អូន​អស់​បាត់​ទៅ​ហើយ ដោយនៅ​សល់​តែ​តួ​អគារ​ផ្នែក​ខាងជើង​បន្តិច​បន្តូច​តែ​ប៉ុណ្ណោះ  ។ ក្រោយ​ពី​មានការ​ដោះ​ដូរ​រវាង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ​នេះ ប្រមាណ​ចំនួន​៤៩៣​គ្រួសារ ជាមួយ​និង​ក្រុម​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​មួយ​ឈ្មោះ​អា​រ៉ា​កា​វ៉ា តាម​រយះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួចរាល់​ក្នុង​តម្លៃ​១,៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​មក ។

ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រុះរើ​ចេញ​ទៅ​អស់នោះ គេ​សង្កេត​ឃើញ​ថា តួ​អគារ​ប៊ូ​ឌី​ញ​«​ស​»​ស្ទើរតែ​បាត់​រូបរាង​ស្ទើរតែ​ទាំងស្រុង ពី​ក្រសែភ្នែក​របស់​បងប្អូន​ទៅ​ហើយ ដោយ​ត្រូវ​បាន​គេ​ប្រើប្រាស់​គរឿងចក្រ​ជា​ច្រើន​គ្រឿង និង​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​សកម្មភាព​វា​កម្ទេច​ចោល​ទាំង​យប់ និង​ថ្ងៃ​នោះ​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s