ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពត​ប្រមាណ​១០០​នាក់​មក​រក​អន្តរាគមន៍​ពី​ក្រសួង​​ដែនដី

ប្រភព ៖ RFA

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​​ឃុំ​តេជោអភិវឌ្ឍន៍ ខេត្ត​កំពត ប្រមាណ ១០០​នាក់ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា។ ការ​មក​រក​ក្រសួង​រៀបចំ​ដែនដី គឺ​បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នេះ ក៏​បាន​សុំ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ ៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន និង​ដោះស្រាយ​ដីធ្លី​ពួក​គាត់។

តំណាង​អ្នក​ភូមិ​អង្កាញ់ និង​ភូមិ​តេជោ​ជ្រៃបាក់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត លោក បូ សម្បត្តិ ថ្លែង​ថា ការ​​មក​ស្នើសុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ គឺ​ព្រោះ​តែ​អ្នក​ភូមិ​កំពុង​រស់​នៅ​លំបាក​ខ្លាំង ក្រោយ​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ទី​នោះ៖ «ខ្ញុំ​ចង់​បាន​ឆាប់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច។ ចង់​បាន​ដំណោះស្រាយ​ហ្នឹង​ឲ្យ​បាន​រួច​រាល់​ទាន់​ពេល​វេលា​ទៅ ប្រជាជន​នឹង​បាន​សុខ​ទៅ បាន​បង្កបង្កើន​ផល។ បើ​ដំណោះស្រាយ​នៅ​តែ​យឺតយ៉ាវ ប្រជាជន​មាន​តែ​រឿង​អត់​បាយ​អត់​ទឹក នៅ​រង់ចាំ​ដំណោះស្រាយ»

ញត្តិ​របស់​អ្នក​ភូមិ​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា បង្ហាញ​ថា អ្នក​ភូមិ​ចំនួន ៣០៨​គ្រួសារ នៅ​ភូមិ​អង្កាញ់ និង​ភូមិ​តេជោជ្រៃបាក់ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត មាន​បញ្ហា​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ហ្វើស បាយអូ ថិច អាគ្រីខាល់ឈរ៉ល កម្ពុជា (First Bio-Tech Agricultural (Cambodia) Co., Ltd.) របស់​អ្នកស្រី ចាន់ សុធា។

អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ជួយ​ដោះស្រាយ​ដី​ដល់​អ្នកភូមិ​ទាំង ៣០៨​គ្រួសារ ដែល​ត្រូវ​ក្រុមហ៊ុន ហ្វើស បាយអូ ថិច អាគ្រីខាល់ឈរ៉ល បណ្ដេញ​ចេញ​ដោយ​បង្ខំ។ សុំ​ឲ្យ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​​ពី​ក្រុមហ៊ុន​នេះ ដែល​មិន​គោរព​កិច្ចសន្យា​ជួល​ដី​ពី​រដ្ឋ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ ហូរ​ទឹក​ភ្នែក ដែល​ពលរដ្ឋ​ចូល​ទៅ​រស់​នៅ​លើ​ដី​នោះ ចាប់​ពី​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០១០។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍន៍​ដំណាំ​លើ​ដី​ពិត​ប្រាកដ​ទេ ហើយ​ក្រុមហ៊ុន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ពលរដ្ឋ និង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ផលដំណាំ ដីស្រែ​ចម្ការ ដី​លំនៅឋាន ហើយ​ទុក​ដី​ទំនេរ​ចោល។

មន្ត្រី​រដ្ឋបាល​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ហ៊ុល សុខយស ឆ្លើយ​ប្រាប់​តំណាង​អ្នក​ភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ថា រឿង​ដីធ្លី​នេះ ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​តាម​នីតិវិធី។ ប៉ុន្តែ​រឿង​ចាប់ចង​ខាង​លោក​មិន​មាន​សមត្ថកិច្ច​ទេ៖ «ទាក់ទង​ជាមួយ​កង​កម្លាំង​ស្អី​ឯ​ណា​នោះ រុះរើ​ផ្ទះ​ដុត​អី​ហ្នឹង ក្រសួង​អត់​ដឹង​ទេ​អា​ហ្នឹង ព្រោះ​មិន​មែន​សមត្ថកិច្ច​របស់​ក្រសួង។ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​បង​មក​នេះ គឺ​ក្រសួង​ទទួល​ដើម្បី​ធ្វើការ​ហើយ។ អ៊ីចឹង​ជូន​ឲ្យ​បង​ជ្រាប​ប៉ុណ្ណឹង ព្រោះ​ពាក់ព័ន្ធ​ជាមួយ​រឿង​នោះ ពាក់ព័ន្ធ​ជា​មួយ​ខាង​សមត្ថកិច្ច មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង មិន​មែន​ជា​រឿង​របស់​ក្រសួង»

តំណាង​អ្នក​ភូមិ​លោក បូ សម្បត្តិ និង​អ្នក​ភូមិ​មក​ពី​ភូមិ​អង្កាញ់ និង​ភូមិ​តេជោជ្រៃបាក់ ថ្លែង​ថា ពួក​លោក​រំពឹង​ថា នឹង​បាន​ទទួល​ដំណឹង​ពី​ក្រសួង​រៀបចំ​ដែនដី ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍៖ «»។

ភូមិ​អង្កាញ់ និង​ភូមិ​តេជោជ្រៃបាក់ ឋិត​ក្នុង​ចំណោម​ភូមិ​ចំនួន ៦ នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ដែល​ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​ថ្មី នៅ​ឆ្នាំ​២០១១។ លោក បូ សម្បត្តិ ថ្លែង​ទៀត​ថា នៅ​ពេល​នេះ​ពួក​លោក​មិន​ហ៊ាន​ត្រឡប់​ទៅ​ភូមិ​វិញ​ទេ ព្រោះ​ខ្លាច​គេ​ចាប់​ខ្លួន​ដូច​អ្នក​ភូមិ ៣​នាក់​ផ្សេង​ទៀត។ លោក​ក៏​គ្រោង​ដាក់​ញត្តិ​រក​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ដោះលែង​អ្នក​ភូមិ ៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ សីហា ក្រោយ​ពេល​ដែល​អ្នក​ភូមិ​នាំ​គ្នា​វាយ​កម្ទេច​រថយន្ត​​របស់​ក្រុមហ៊ុន ដែល​អ្នក​ភូមិ​សង្ស័យ​ថា ដឹក​ប្រេង​ទៅ​ដុត​ផ្ទះ​អ្នក​ភូមិ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s