សហជីពមួយចំនួនថាពួកគេត្រូវបានរើសអើងមិនឲ្យចូលរួមក្នុងពិធីជួបលោក ហ៊ុន សែន

ប្រភព ៖ VOD

ក្រុមសហជីពមួយចំនួនដែលទំនងត្រូវបានគេយល់ថា មាននិន្នាការមិនគាំទ្ររដ្ឋាភិបាល បានអះអាងថាពួកគេមិនត្រូវបានក្រសួងការងារអញ្ជើញឲ្យចូលក្នុងពិធីសំណេះសំណាល រវាងលោកនាយករដ្ឋមន្រ្តី និងក្រុមកម្មករនោះទេ។

កាលពីថ្ងៃទី២០សីហាឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅរាជធានីភ្នំពេញ ជាង៤ពាន់នាក់ និងគ្រោងបន្តជួបនៅតាមបណ្តារោងចក្រនានាទៀត ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ការទំនាក់ទំនងរវាងកម្មករនិយោជិត ជាមួយនយោជក និងទទួលសំណូមពរ ដើម្បីជួយដល់កម្មករមានលក្ខខណ្ឌការងារល្អ និងផលិតភាពការងារកាន់តែប្រសើរជាងមុន។

ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា សហជីពរបស់លោកមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីសំណេះសំណាលរវាងលោក ហ៊ុន សែន និងកម្មករនោះទេ។ លោកយល់ថា ករណីក្រសួងមិនអញ្ជើញនេះ ដោយសារសហជីពរបស់លោក តែងតែរិះគន់រឿងលក្ខខណ្ឌការងាររបស់កម្មករនាពេលកន្លងមក និងម្យ៉ាងទៀតអាច មកពីសហជីពរបស់លោកមិនមាននិន្នាការស្របតាមបក្សនយោបាយណាមួយ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាមិនសំខាន់ទេសម្រាប់ខ្ញុំ ពីព្រោះថា ឲ្យតែអ្វីជាប្រយោជន៍កម្មករ គឺខ្ញុំគាំទ្រ ប៉ុន្តែការដែលគេមិនអញ្ជើញ ប្រហែលគេគិតថា សហជីពមួយតែងតែរិះគន់ទៅលើប្រព័ន្ធការងារក៏ដូចជាសិទ្ធិសេរីភាពកម្មករកន្លង ហើយប្រហែលជាគេគិតថា យើងជាសហជីពរិះគន់ ឬមួយគេគិតថា យើងជាក្រុមសហជីពមួយ មិនមាននិន្នការគាំទ្រលើគណបក្សនយោបាយណាមួយ អញ្ចឹងណាស់»

លោក ប៉ាវ ស៊ីណា ឲ្យដឹងទៀតថា សព្វថ្ងៃសហជីពរបស់លោកមានសមាជិកជាង៣ម៉ឺននាក់ ហើយថា ទោះបីជាគ្មានការអញ្ជើញឲ្យចូលរួមក៏ដោយ លោកមិនមានការបារម្ភអ្វីនោះទេ ដោយយល់ថាអ្វីដែលលោកនាយករដ្ឋមន្រ្តីកំពុងធ្វើនោះវាបានផ្តល់ផលប្រយោជន៍រួមដល់កម្មករទាំងអស់។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា សហជីពរបស់លោកក៏មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនោះដែរ ហើយថា នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋាភិបាលរៀបកម្មវិធីធំៗ ពាក់ព័ន្ធ រឿងកម្មករ ហើយមិនអញ្ជើញសហជីពឯករាជឲ្យចូលរួមនោះ។

លោកបន្តថា កន្លងមកពេលមានកម្មវិធីធំៗ រដ្ឋាភិបាលអញ្ជើញតែសហជីពណា ដែលមាននិន្នាការគាំទ្រខ្លួនតែប៉ុណ្ណោះឲ្យចូលរួម ហើយថា ប្រសិនបើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទេ ការដោះស្រាយបញ្ហារបស់កម្មករ គឺមិនមានប្រសិទ្ធភាពមួយភាគរយនោះទេ។

លោកបន្ថែមថា៖ «ដូចខ្ញុំ បាននិយាយអញ្ចឹងប្រសិនបើគាត់គាត់ [លោក ហ៊ុន សែន]សួរតែសហជីពដែលគាំទ្រគាត់ សួរតែមន្រ្តីរបស់គាត់ វាមិនបានព័ត៌មានពិតទេ អញ្ចឹងបញ្ហាវានៅតែកើតមានដដែលហ្នឹង ជូនកាលមិនអាចដោះស្រាយបានល្អទេ បើគាត់ចង់ដឹងរឿងពិតទី១គាត់ត្រូវជួបជាមួយជនរងគ្រោះ ទី២ជា មួយកម្មករផ្ទាល់ ឬខាងសហជីពដែលឯករាជ្យ ឬក៏គាត់ជួបជាមួយខាងអង្គការផ្សេងៗ ដែលគេរកឃើញ បញ្ហាហ្នឹង ទើបអាចដោះស្រាយបញ្ហាឲ្យកម្មករចំគោលដៅ»

វិអូឌី មិនអាចសុំការឆ្លើងបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ ចំពោះបញ្ហានេះ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

កាលពីថ្ងៃទី១៩សីហាឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំណេះសំណាលជា មួយតំណាងកម្មករ និងកម្មករកម្មការិនីប្រមាណជាង៤ពាន់នាក់ មករោងចក្រប្រមាណ៩៣ ដោយក្នុងពិធី នោះលោក ហ៊ុន សែន បានលើកឡើងថា និយោជកនឹងទទួលខុសត្រូវថ្លៃសេវាគាំពារសុខភាពកម្មករ កម្មករនឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការ និងជិះរថយន្តក្រុងមិនបង់ថ្លៃចំនួន២ឆ្នាំ ហើយមានសហភាពចំនួន១០ និងសហព័ន្ធសហជីពចំនួន៧៣ ដែលមានន្និនាការគាំទ្ររដ្ឋាភិបាល បានសាទរចំពោះការ លើកឡើងរបស់នាយករដ្ឋមន្រ្តីនេះផងដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s