រដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេតលើអង្គការAIMដែលលោកហ៊ុន សែនបញ្ជាឲ្យបិទ

ប្រភព ៖ VOD

ក្រសួង​មហា​ផ្ទៃ​បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​ លើ​អង្គការ​មេត្រី​អន្តរជាតិ​(AIM)  នៅ​កម្ពុជា​ ដែល​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​បិទ​កាល​ពី​ដើម​ខែសីហា​ ហើយ​ពេល​នេះ​ក្រសួង​កំពុង​តែ​រៀប​ចំ​របាយកាណ៍​បញ្ជូន​ទៅ​នាយករដ្ឋមន្ត្រី​ ដើម្បី​សម្រេច​។​

មាន​ប្រសាសន៍​ប្រាប់​កាសែត​ ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) ​អនុប្រធានគណកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ  លោកស្រី​ ជូ ប៊ុនអេង​ ថា​ ក្រសួង​មហាផ្ទៃ​ បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​អង្គការ​ AIM ​ហើយ​។ លោកស្រី​បន្ត​ថា​ ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​របាយការណ៍​ពី​លទ្ធផល​ដែល​រក​ឃើញ​ដាក់​ជូន​លោក​ ហ៊ុន សែន ​ដើម្បី​សម្រេច​ថា​ គួរ​បញ្ឈប់​សកម្មភាព​របស់​អង្គការ​នេះ ​ឬ​ទុក​ឲ្យ​បន្ត​បេសកកម្ម​របស់​ខ្លួនទៀត​។

លោកស្រី​ បន្ថែម​ថា​អង្គការ​ AIM ​របស់​អាមេរិក​ដែល​ធ្វើ​ការ​ផ្តោត​លើ​ការ​ជួញ​ដូរ​មនុស្ស​នោះ ​បាន​ផ្ញើលិខិត​សុំទោស​រដ្ឋាភិបាល​ ប្រសិន​បើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ ឬ​ពលរដ្ឋ​កម្ពុជា។

កាល​ពី​ថ្ងៃទី​ ១ ​ខែ សីហា​ លោក​ ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ បិទ​អង្គការ​ AIM ​ដោយ​ថា​អង្គការ​នោះ ​បាន​និយាយ​បង្ខូច​ឈ្មោះ​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ និង​ ប្រមាថ​ដល់​ស្ត្រីកម្ពុជា​ ទាក់ទិន​នឹង​ការ​ផ្ដល់​ពត៌មាន​ ទៅ​កាន់​ សារព័ត៌មាន​អន្តរជាតិ​CNN​ថា​ កុមារី​កម្ពុជា​បាន​លក់​ព្រហ្មចារី​ ដោយ​សារ​តែ​ភាព​ក្រីក្រ​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s