ក្រសួង​មហាផ្ទៃ​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​គណនី​ពី​ធនាគារ​ត្រឹម​ដំណាច់​ខែ​កញ្ញា​ខាង​មុខ

ប្រភព ៖ RFI

ក្រសួង​មហាផ្ទៃ​ បាន​តម្រូវ​ឲ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ត្រូវ​រួស​រាន់​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​​គណនី​ធនាគា​រ​ដែល​ក្រុង​សង្គមស៊ីវិល​ទាំង​អស់កំពុង​ប្រតិបត្តិការ ​ទៅ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឲ្យ​បាន​មុន​ដំណាច់​ខែ កញ្ញា ខាងមុខនេះ។ ក្នុង​ករណី​អង្គការ​ ឬសមាគម​

ណាមួយ​ ខក​ខានមិនបាន​គោរព​តាម​ការ​ណែនាំ​នេះ​ទេ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល។

ក្នុង​លិខិត​ជូន​ដំណឹង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ២១ ខែ សីហា ឆ្នាំ ​២០១៧ នេះ ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ជូន​ដំណឹងថា សមាគម​ និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី និង​តម្កល់​សំណុំ​​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ​ ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​បា​ន​កំណត់​ដោយ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​មាត្រា​ទី១០ និង​មាត្រាទី ២៥។

បើ​តាម​សេចក្ដីជូន​ដំណឹង​នេះ ​សមាគម​ និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​ត្រូវផ្ដល់​ព័ត៌មាន​អំពី​គណនី​ធនាគា​រ​សម្រាប់​ប្រតិបត្តិការ​របស់​សង្គមស៊ីវិល​ទាំនោះ​ ទៅក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ឲ្យ​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​ដំណាច់​ខែ កញ្ញា ឆ្នាំ ២០១៧។ ក្រៅពី​ព័ត៌មាន​ខាង​លើ ក្រសួង​មហាផ្ទៃ​ក៏តម្រូវ​ឲ្យ​ក្រុម​សង្គមស៊ីវិល​ទាំងនោះ ផ្ដល់​ព័ត៌មាន​ផងដែរ​ចំពោះការ​ប្រែប្រួល​គណនី​ធនាគារ​ ការធ្វើ​វិសោធនកម្ម​លក្ខន្ដិកៈ ឬការ​ផ្លាស់​ប្ដូរ​ទីស្នាក់​ការ​ ឬផ្លាស់​ប្ដូរ​ដំណែង​ប្រ​ធាន ឬ​នាយកប្រតិបត្តិ ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​១៥​ថ្ងៃ​នៃ​ការ​ប្រែប្រួល​ឬផ្លាស់​ប្ដូរនោះ​។

ក្រសួង​មហាផ្ទៃ​ក៏​បាន​រំលឹក​ ​ក្រុម​អង្គការ​សង្គមស៊ីវិលឲ្យ​ផ្ដល់​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយ​ការ​ហិរញ្ញវត្ថុ​ប្រ​ចាំឆ្នាំ ទៅក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ មិន​ឲ្យ​ហួស​ខែ កុម្ភៈ ឆ្នាំបន្ទាប់ឡើយ​។ ​​បើ​ពុំនោះ​ទេ អង្គការ​ ឬសមាគម ត្រូវ​ទទួល​វិធានការ​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​។​

មាត្រាទី៣០ នៃច្បាប់​ស្ដីពីសមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល​បាន​ចែថា “….ក្នុងករណី​មិន​បាន​អនុវត្តតាម​​កា​រជូន​ដំណឹង​ ក្រសួង​មហាផ្ទៃ​ត្រូវ​ជូន​ដំណឹង​ជាលាយក្ដណ៍​អក្សរ​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន​ក្នុងរយៈ​ពេល​យ៉ាង​យូរ៩០ (កៅសិប) ថ្ងៃ។ ក្នុង​ករណី​មិន​ព្រមអនុវត្ត​ ក្រសួង​មហាផ្ទៃ​ត្រូវសម្រេច​ជា​លាយលក្ខណ៍​អក្សរ លុប​ឈ្មោះ​ចេញ​ពី​បញ្ជី”។​

ទាក់​ទង​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ នាយក​ប្រតិបត្តិផ្នែកតស៊ូមតិ​របស់​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា លោក ឌុច ពិសិត្ថ បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​កំពុង​ពិភាក្សា​គ្នា​អំពី​របាយការណ៍​នោះ​ ហើយ​លោក​ថា គ្រោង​នឹង​បញ្ជូន​ទៅក្រសួង​មហាផ្ទៃ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ឲ្យ​បាន​ទាន់​ពេល​វេលា​តាម​សេចក្ដីជូន​ដំណឹង​នេះ​។

ចំណែក​ឯប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិញបាន​លើក​ឡើ​ង​ថា អង្គការ​របស់​លោក​បាន​ផ្ញើររបាយការណ៍​​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ ដែល​បាន​តម្រូវនោះ​ រួច​រាល់​អស់​ហើយ។ លោក​បន្ថែមថា ​ នៅ​ពេល​មាន​ការ​ប្រែប្រួល​ពីម្ចាស់​ជំនួយ​រៀងរាល់​ឆ្នាំ​ លោក​តែង​តែជូន​ដំណឹង​ និង​ផ្ដល់​របាយការណ៍​ចំពោះ​បំរែបំរួល​នោះទៅក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ លោក​ថា ច្បាប់​នេះ​ហាក់​ផ្ទុយ​ពី​លទ្ធិប្រ​ជាធិប​តេយ្យ និង​ជា​ប្រ​ភេទ​ការ​ងារបន្ថែម​លើ​ភាព​មមាញឹកប្រ​ចាំ​ថ្ងៃ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s