នាយក​រដ្ឋមន្ត្រី​បញ្ជា​ទៅ​អភិបាល​ក្រុង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នៅ​បឹង​កក់

ប្រភព ៖ RFI

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​បាន​បញ្ជា​ទៅ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នៅ​បឹង​កក់។ បញ្ហា​បឹង​កក់​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​សំណុំ​រឿង​រុំា​រ៉ៃ​តាម​រយៈ​ការ​ចុះ​ផ្លូវ ស្រែក​ទាម​ទារ​រក​ដំណោះ​ស្រាយ​ពី​សំណាក់​ក្រុម​ស្ត្រី​បឹង​កក់​ជា​ញឹក​ញយ។

បទ​បញ្ហា​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តី​ពី ការ​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅ​ថ្ងៃ​ទី​២២​សីហា​នេះ ក្រោយ​តំណាង​ស្ត្រី​បឹង​កក់​ម្នាក់​ឈ្មោះ​ផាន់ ឈុនរ៉េត ចូល​រួម​ក្នុង​វេទិកា​នេះ​ដោយ​បាន​ស្នើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​របស់​អ្នក​បឹង​កក់​៧​គ្រួសារ។ តាម​រយៈ​បទ​អន្តរាគមន៍​នេះ​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ធ្វើ​អធិប្បាយ​អ្វី​ច្រើន​ឡើយ​ជុំវិញ​បញ្ហា​របស់​អ្នក​បឹង​កក់​ដោយ​គ្រាន់​តែ​ក្រើន​រំលឹក​ទៅ​លោក ឃួង ស្រេង ប្រញាប់​ដោះ​ស្រាយ​បញ្ចប់។

អ្នក​ស្រី ផាន់ ឈុនរ៉េ អាយុ​៥៥​ឆ្នាំ​គឺ​ជា​ស្រ្តី​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​បឹង​កក់​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​គឺ​ដី​របស់​គាត់​កំពុង​តែ​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​មាន​ទំហំ​ជាង​២០០​ម៉ែត្រ​ការ៉េ។ ប៉ុន្តែ​ការ​ដោះ​ស្រាយ​បែរ​ជា​ផ្ដល់​ឲ្យ​គាត់​តែ​១៤៨​ម៉ែត្រ​ការ៉េ ជា​អ្វី​ដែល​គាត់​មិន​យល់​ព្រម និង​បន្ត​ទាម​ទារ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អ្នក​ស្រី បូវ សោភា តំណាង​ស្រ្តី​បឹង​កក់​ស្វាគមន៍​ចំពោះ​បទ​បញ្ជា​របស់​លោក ហ៊ុន សែន ។ ហើយ​សម្រាប់​អ្នក​បឹង​កក់​ប្រសិន​បើ​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​លឿន​មែន​នោះ នេះ​គឺ​ជា​កាដូ​ដ៏​ធំ​សម្រាប់​ពួក​គាត់​ នឹង​ក៏​គ្មាន​ទៀត​ដែរ ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាម​ទារ​រក​ដំណោះ​ស្រាយ។ មែន​ទែន​ទៅ​បទ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គ្រាន់​តែ​ជា​ការ​បន្ថែម​ពី​លើ​អនុក្រឹត្យ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ស្រាប់។ ក្នុង​នោះ​មួយ​ភាគ​ធំ​ពិត​ជា​ទទួល​បាន​ដំណោះ​ស្រាយ​តាម​អនុក្រឹត្យ​ដែល​បាន​កំណត់​នេះ​មែន។

ប៉ុន្តែ​មួយ​ចំនួនតូច​ទទួល​បាន​ដី​ហើយ​តែ​មិន​ទាន់​បាន​ប្លង់​កម្ម​សិទ្ធ​ពី​អាជ្ញាធរ។ ដូច្នេះ​ទើប​សកម្មភាព​នៃ​ការ​ចុះ​ផ្លូវ​ចេះ​តែ​កើត​មាន​ជា​ហូ​ហែរ។ នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ស្រី បូវ សោភា។ អ្នក​ស្រី​បាន​អះ​អាង​ទៀត​ថា ​ភាព​រុំា​រ៉ៃ​ដោយ​សារ​តែ​ភាគ​ហ៊ុន​មួយ​ផ្នែក​ដែល​អភិវឌ្ឍន៍​គម្រោង​បឹង​កក់​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។

តែ​យ៉ាង​ណា​មិញ​លោក ឃួង ស្រេង ក្រោយ​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ភ្នំពេញ​លោក​ធ្លាប់​បេ្តជ្ញា​ហើយ​ថា លោក​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នៅ​បឹង​កក់​នេះ។ សម្រាប់​លោក ទំនាស់​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ អាជ្ញាធរ​បាន​ដោះ​ស្រាយ​រួច​រាល់​អស់​ហើយ នៅ​សល់​តែ​ដី​ពលរដ្ឋ ៧​គ្រួសារ​ទៀត​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទៅ​ទទួល​យក​ដី​តាម​យន្តការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s