ពលរដ្ឋ​ចោទ​ឧត្ដម​សេនីយ៍​យោធា​ពីរ​នាក់​ថា​រំលោភ​យក​ដី​តំបន់​រ៉ែ​មាស​ក្នុង​ស្រុក​រវៀង

ប្រភព ៖ RFA

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ គ្រោង​នឹង​ចុះ​អង្កេត​ដី​រ៉ែ​មាស​មួយ​កន្លែង​នៅ​ជិត​តំបន់​ភ្នំ​អន្លង់ ភូមិ​ត្រពាំងទទឹម នៃ​ឃុំ​រមទម ដែល​កំពុង​មាន​ទំនាស់​រវាង​ពលរដ្ឋ​ម្នាក់​ជាមួយ​នឹង​ឧត្តម​សេនីយ៍​យោធា​ចំនួន ២​រូប។

ការ​ចុះ​ស៊ើប​អង្កេត​នោះ បំណង​ស្រាវជ្រាវ​រក​មូលហេតុ​ទំនាស់​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​ជួយ​ជ្រោមជ្រែង​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​ម្នាក់​នោះ ឬ​ក៏​យ៉ាង​ណា?

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ភ្នំដែក ឃុំ​រមណីយ ស្រុក​រវៀង ចោទ​ប្រកាន់​ឧត្តម​សេនីយ៍​យោធា ២​រូប​នៅ​អង្គភាព​កងពល​តូច​លេខ​៧០ ថា​បាន​រំលោភ​យក​ដី​តំបន់​រ៉ែ​មាស​របស់​គាត់ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ។

បុរស​អាយុ ៣៣​ឆ្នាំ​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី គឺ​លោក ផាន់ វុទ្ធី។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​សីហា ថា តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ជនជាតិ​ចិន ម្នាក់​បាន​ទៅ​ទិញ​ដី ៣​ប្លង់​នៅ​ជិត​តំបន់​ភ្នំ​អន្លង់ ភូមិ​ត្រពាំងទទឹម នៃ​ឃុំ​រមទម ដើម្បី​រុករក​រ៉ែ​មាស។ ដោយសារ​តែ​ច្បាប់​ភូមិបាល​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​ទិញ​ដីធ្លី ជនជាតិ​ចិន នោះ​ក៏​បាន​សុំ​ឲ្យ​រូប​គាត់​ឈរ​ឈ្មោះ​ជំនួស។ បន្តិច​ក្រោយ​មក ឧត្តម​សេនីយ៍​យោធា​បាន​ទៅ​ចូល​ហ៊ុន​រក​ស៊ី​ជាមួយ​នឹង​ចិន នោះ ហើយ​បាន​ទិញ​យក​ដី​មួយ​ប្លង់​នៅ​ជាប់​គ្នា។

លោក ផាន់ វុទ្ធី បញ្ជាក់​ថា រយៈពេល ៨​ខែ​ក្រោយ​ពី​ការ​ទិញ​ដី​នោះ គឺ​ជនជាតិ​ចិន ដែល​រុករក​រ៉ែ​មាស​បាន​ក្ស័យ​ធន ក៏​លែង​រក​ស៊ី​តទៅទៀត ហើយ​បាន​លក់​ដី​ចំនួន ២​ប្លង់​មក​ឲ្យ​រូប​លោក ក៏ប៉ុន្តែ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ឧត្តម​សេនីយ៍​យោធា​ចំនួន ២​រូប​នៅ​អង្គភាព​កងពល​តូច​លេខ​៧០ បាន​ទៅ​រំលោក​យក​ដី​របស់​លោក​ទាំង ២​ប្លង់​នោះ៖ «ខ្ញុំ​ជា​អ្នក​មើល​ថែ​លើ​ដី​ហ្នឹង គឺ​ខ្ញុំ​បាន​ឲ្យ​អតីត​ម្ចាស់​ដើម​នៃ​ដី​នោះ​រស់នៅ​លើ​នោះ​អាស្រ័យ​ផល​លើ​ដី​ហ្នឹង​ទៅ។ ស្រាប់​តែ​ឧត្តម​សេនីយ៍​យោធា​មក​អះអាង​ថា​ជា​ដី​របស់​គាត់»

ចំណែក​លោក​ឧត្តម​សេនីយ៍​ផ្កាយ​២ ហួត ឈៀងអន បាន​ច្រាន​ចោល​ថា លោក​មិន​បាន​ទៅ​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​ឈ្មោះ ផាន់ វុទ្ធី នោះ​ទេ។ ឧត្តម​សេនីយ៍​ដដែល​បញ្ជាក់​ថា ដី ២​ប្លង់​នោះ គឺ​រូប​លោក និង​ជនជាតិ​ចិន បាន​ដាក់​ភាគហ៊ុន​រក​ស៊ី​ជាមួយ​គ្នា​ម្នាក់​ពាក់​កណ្ដាល ចំណែក​ឯ​ឈ្មោះ ផាន់ វុទ្ធី មិន​មែន​ជា​ម្ចាស់​ភាគហ៊ុន​ទេ គ្រាន់​តែ​ជា​អ្នក​បកប្រែ​ភាសា​ចិន ស៊ី​ប្រាក់​ខែ​ប៉ុណ្ណោះ ហើយ​ឈ្មោះ​នោះ​បាន​ឈរ​ឈ្មោះ​ជា​អ្នក​ទិញ​ដី​ឲ្យ​ជនជាតិ​ចិន។ ប៉ុន្តែ​ក្រោយ​មក ឈ្មោះ ផាន់ វុទ្ធី បាន​ស៊ុមគ្រលុំ​គ្នា​ជាមួយ​ជនជាតិ​ចិន យក​ប្លង់​ដី​នោះ​ទៅ​កាន់៖ «ដោយសារ​ចិន មិន​អាច​មាន​សិទ្ធិ​ទិញ​ដី​បាន គឺ​ឲ្យ​ឈ្មោះ ផាន់ វុទ្ធី ឈរ​ឈ្មោះ​ជំនួស រួច​ហើយ​ឈ្មោះ​ហ្នឹង​អះអាង​ថា​ជា​ម្ចាស់​ដី។ នេះ​គឺ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​របស់​ខ្ញុំ​មួយ​ផ្នែក ឯ​ភាគហ៊ុន​ចិន នោះ ក៏​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​របស់​ខ្ញុំ​ដែរ»

លោក ហួត ឈៀងអន យល់​ថា​ការ​ដែល​ឈ្មោះ ផាន់ វុទ្ធី ចោទ​ប្រកាន់​រូប​លោក​ថា​បាន​រំលោភ​ដីធ្លី​នោះ គឺ​ជា​ការ​បរិហារ​កេរ្តិ៍​ខុស​ពី​ការពិត។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​រវៀង លោក ឯ សារ៉ូ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ កំពុង​ស្មុគស្មាញ​ចំពោះ​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​មន្ត្រី​យោធា​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ក្នុង​បំណង​រក​សាក្សី និង​ដើម​ហេតុ​នៃ​ទំនាស់​ដី​រ៉ែ​មាស​នោះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​នឹង​ត្រូវ​ជួយ​ជ្រោមជ្រែង​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​នោះ​ដែរ​ឬ​ក៏​យ៉ាង​ណា?៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s