UN​ព្រួយ​បារម្ភ​ពី​ចំណាត់​ការ​ឆាប់​រហ័ស​របស់​រដ្ឋាភិបាល​លើ​សង្គម​ស៊ីវិល​ និង​សារព័ត៌មាន​ឯករាជ្យ​

ប្រភព ៖ VOD

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំអាស៊ី​ សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ ចំណាត់​ការ​ឆាប់​រហ័ស​របស់​រដ្ឋាភិបាល​ លើ​អង្គការ​សង្គមស៊ីវិល​ និង​ សារព័ត៌មាន​ឯករាជ្យ​ នៅ​កម្ពុជា​ ដោយ​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​នយោបាយ​ សិទ្ធិស៊ីវិល​ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិបាន​សរសេរ​លើក​ឡើង​បែប​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ ខ្លួន​នៅ​ថ្ងៃទី ២៥ ខែសីហា ម្សិលមិញ​ ដោយ​លើក​ឡើង​ថា​ការ​បិទ​អង្គការ​ NDI ​ដោយ​ មិន​ឆ្លង​កាត់​នីតិវិធី​ត្រឹមត្រូវ​ ការ​បណ្ដេញ​បុគ្គលិក​បរទេស​ចេញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេល​១ សប្ដាហ៍ ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ដំណើរការ​របស់​អង្គការ​ សង្គម​ ស៊ីវិល​។​

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ​ក៏​ព្រួយបារម្ភ​ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​ អាជ្ញាប័ណ្ណ​ និង​បិទ​កម្មវិធី​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយបន្ត​ផ្ទាល់​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ ដែល​ ផ្សាយព័ត៌មាន​ឯករាជ្យ​ដូចជា​អាស៊ីសេរី​ វីអូអេ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​បក្សប្រឆាំង​ជា​ដើម​។

ជា​មួយ​គ្នា​នោះ​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ គឺ​ខេមបូឌាដេលី​ ត្រូវ​បាន​រដ្ឋាភិបាល​ គម្រាមបិទ​ ករណី​ចោទ​ថា​ មិន​បង់ពន្ធ​ ជាង​ ៦លាន​ដុល្លារ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s