ឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​ប្រឆាំង លោកស្រី ថា​ក់ ឡា​នី​

ប្រភព ៖ កោះសន្តិភាព

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ​ឆ្នាំ​២០១៧នេះ​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ត​ន្ទា​ទោស​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ «​ទុកជា​បានការ​ដដែល​»។​

អ្នកស្រី ថា​ក់ ឡា​នី  ត្រូវ​បាន​ផ្ត​ន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ សម្រាប់​ករណី​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា ​ជា​អ្នក​សម្លាប់​លោក កែម ឡី​។

លោកស្រី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​។​

សាលដីកា​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​កំបាំង​មុខ​ជនជាប់ចោទ ដោយសារ​តែ​លោកស្រី ថា​ក់ ឡា​នី ​បាន​រត់គេច​ទៅ​ជ្រកកោន​នៅ​ប្រទេស​ស៊ុ​យ​អែ​ត តែ​ចំពោះ​មុខ​មេធាវី​ការ​ពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ។ សូម​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី ថា​ក់ ឡា​នី ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល ថែមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​ចំនួន​១០០​រៀល​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s