ក្រុម​ប្រជា​ពលរដ្ឋ ទន្លេ​សេសាន​ក្រោម២ មក​ដាក់​ញត្តិ​នៅ​ក្រសួង​រ៉ែ

ប្រភព ៖ វិទ្យុបារាំង

ប្រជា​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ប្រមាណ ១០ នាក់ នៅ​ថ្ងៃ​ទី​២៥ សីហា​នេះ លើក​គ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រ៉ែ ដើម្បី​តវ៉ា​មិន​ព្រម​ទទួល​សំណង និង​មិន​ចាក​ចេញ​ពី​ទឹក​កំណើត​របស់​ពួក​គាត់ ។​ការ​ដាក់​ញត្តិ​របស់​តំណាង​ជនជាតិដើម​ភាគតិច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​យល់​ថា ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ ជា​កំហុស​មួយ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អត្តសញ្ញាណជាតិ​មួយ របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច។អត្ថបទដោយ៖ ជក់ សុភា

តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៤៣​គ្រួសារ លោក ឡាត វិបុល បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ការ​នាំ​គ្នា​មក​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នា​ពេល​នេះ​គឺ​ចង់​ឲ្យ​លោក​ជួយ​អន្តរាគមន៍។ ខ្លឹមសារ​ញត្តិ​នេះ រួម​មាន​៥ ចំណុច​គឺ ការ​ទាម​ទារ ឲ្យ​រៀប​ចំ​បញ្ជី​ដី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម និង ព្រៃ​សហគមន៍​ស្រែគរ។ ការ​ទាមទារ​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ សេវា​សាធារណៈ​រួម​មាន សាលារៀន មន្ទីរពេទ្យ​ជា​ដើម ។ការ បញ្ឃប់​រាល់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​ព្រៃ​សហគមន៍។​ការ បញ្ឃប់​ការ​គំរាម​កំហែង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ លើ​ប្រជាពលរដ្ឋ​សហគមន៍។​និង​ចុង​ក្រោយ សហគមន៍​រក្សា​គោល​ជំហរ មិន​ចាក​ចេញ​ពី​ភូមិ និងទាម​ទារ​ឲ្យ​ក្រុមហ៊ុន ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ករណី​លិច​ភូមិ​ស្ថាន។

ទាក់​ទង​ទៅ ការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ញត្តិ​នេះ ក្រសួង​មិន​ទាន់​បាន​ឆ្លើយ​តប​អ្វី​នោះ​ទេ គ្រាន់​តែ បាន​សន្យា​ថា នឹង​ទៅ​ជួយ​ដោះស្រាយ​នៅ​ខេត្ត​ស្ទឹង​ត្រែង។

បន្ថែម​លើស​ពី​នេះ ខ្លឹមសារ​ញត្តិ​ដដែល​ក៏​បាន​បង្ហាញ​ថា មុន​ពេល​សង់​វារី​អគ្គិសនី​នេះ ពុំ​បាន​ពិភាក្សា និង​ឯកភាព​ជាមុន​ជាមួយ​ជនជាតិដើម​ភាគតិច ពូនង និង ឡាវ​ដែល​ស្ថិត​នៅ​តំបន់​ទន្លេ​សេសាន​ក្រោម​ពីរ​នេះ​ឡើយ។​ ញត្តិ​បាន​បញ្ជាក់​ថា ក្រុម​សហគមន៍​នឹង​មិន​ចេញ ពី​ភូមិ​ស្ថាន​គេ​នោះ​ឡើយ ព្រោះ​វា​ជា​ទីកន្លែង​ផ្នូរ​ដូនតា និង ព្រៃ​ជំនឿ​របស់​ពួកគេ។ទង្វើ​នេះ​ចាត់​ទុក​ថា ជា​ការ​លុប​បំបាត់ អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​និង​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។

ទោះបី​ជា​យ៉ាង​ណា តំណាង​សហគមន៍ ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ បាន​បញ្ជាក់ ​ប្រសិន​បើ​គ្មាន​ចំណាត់ការ​អ្វី​សហគមន៍​នៅ​តែ​បន្ត​ដាក់​ញត្តិ ហើយ​ប្រសិន​បើ​មាន​ការ​លិច​ទឹក ពួក​គេ​នឹង​ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ទៀត។

 សូម​បញ្ជាក់​ដែរ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ដែល​មាន​ថាមពល ៤០០​មេហ្គាវ៉ាត់​នេះ ត្រូវ​បាន ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដែល​មាន ក្រុមហ៊ុន៣ ​ដាក់​ទុន​វិនិយោគ ។ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក ​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ៕
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s