តុលាការជាន់ខ្ពស់តម្កល់សាលក្រមកាត់ទោសសមាជិកបក្សប្រឆាំង​

ប្រភព ៖ VOD

តុលាការ​ជាន់ខ្ពស់​សម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការ ពាក់ព័ន្ធសំណុំរឿង​សមាជិក​ព្រឹទ្ធ​សភា​​គណបក្សប្រឆាំង លោកស្រី ថាក់ ឡានី ដែលរងបណ្តឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងតាមរយៈមេធាវីតំណាងរបស់ខ្លួន កាលពីថ្ងៃទី១ ខែសីហា ជុំវិញការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី។ ករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៨លានរៀល ព្រមទាំងសងជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ចៅក្រមសាលាឧទ្ធរណ៍លោក ប្លង់ ​សំណាង បានប្រកាសសាលដីកា ដោយអវត្តមានមេធាវីនិងកូនក្តី នៅ​ថ្ងៃទី២៩ ខែសីហានេះថា សាលាឧទ្ធរណ៍​សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការតម្កល់សាលក្រមនេះ​ឡើយ​។

លោក សំ សុគង់ ដែលជាមេធាវីកាពារក្តីលោកស្រី ថាក់ ឡានី បានច្រានចោលការសម្រេច​របស់​សាលា​ឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌ ដោយថាកូនក្តីលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ​។ ករណីនេះ​លោក​ថា​ នឹង​​ពិភាក្សាជាមួយកូនក្តី ឬ​ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹង ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ទាមទារឲ្យទម្លាក់បទចោទលើកូនក្តី​។

លោកនិយាយថា «មេធាវី និងកូនក្តី នឹងប្តឹងសាទុក្ខ​ចំពោះសាលដីការបស់សាលាឧទ្ធរណ៍ ដែល​បានតម្កល់​សាលក្រម​របស់តុលាការក្រុងភ្នំពេញ​ទុក​ជាបានការដដែល​ទំាងមូល ហើយគោលបំណង​គឺថាសុំឲ្យ​ខាង​តុលាការកំពូល​ពិនិត្យអំពីសេចក្តីសម្រេច​ ហើយនឹង​បង្វិលសំណុំរឿង​នេះមកឲ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញឲ្យរួច​ផុតពីបទ​ចោទប្រកាន់ ដែល​កូនក្តីខ្ញុំបាន​អះអាងថា គាត់​មិនបានប្រព្រឹត្តខុសដូចការចោទ​ប្រកាន់​នោះទេ​​​​»

ទោះជាយ៉ាងណាក៏ដោយ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ពេល​នេះ​កំពុង​ភៀសខ្លួននៅក្រៅប្រទេស ក្រោយពីរងបណ្តឹងរបស់ លោក ហ៊ុន សែន។

ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្ម លោក កែម ឡី នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​មេធាវីតំណាងរបស់ខ្លួន​ បានប្តឹង​លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ដោយទាមទារសំណងជំងឺចិត្តម្នាក់ៗ ១០០​រៀល (លុយខ្មែរ) ដោយចោទថា មន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថា នៅពីក្រោយ​ឃាត​កម្មលើអ្នកវិភាគល្បីឈ្មោះរូបនេះ។ ប៉ុន្តែលោកស្រី ថាក់ ឡានី បានបដិសេធថា គាត់មិនបានចោទប្រកាន់លោក ហ៊ុន សែន ទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s