អគារ​ប៊ូ​ឌី​ង បាន​បាត់​រូបរាង​ទាំងស្រុង​ហើយ

ប្រភព ៖ កោះសន្តិភាព

អគារ​ប៊ូ​ឌី​ង បាន​បាត់​រូបរាង​ទាំងស្រុង​ពី​ក្រសែភ្នែក​របស់​យើង​ទាំងអស់​គ្នា​ហើយ ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រោយ​ពី​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​ចោល​យ៉ាង​សស្រាក់​ស្រាំ​ក្នុង​រយៈពេល​តែ​១​ខែ ដោយ​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​មកនេះ​នោះ​។ គួរ​បញ្ជាក់​ថា អគារ​ប៊ូ​ឌី​ង​(​ស​) គឺជា​អគារ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ​១៩៦២ និង​មក​ដល់​ពេល​បច្ចុប្បន្ន​មាន​អាយុកាល​ជិត​៦០​ឆ្នាំទៅ​ហើយ ហើយ​ត្រូវ​បាន​អ្នក​រាល់គ្នា​បាន​ស្គាល់ និង​នាំ​គ្នា​ហៅ​ថា (​ប៊ូ​ឌី​ង​ៗ) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ របស់​យើង​នោះ​។

បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​វាយ​កម្ទេច​អគារ​ប៊ូ​ឌី​ង​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ មក​ម្លេះ ដោយ​ធ្វើ​ឡើង​ទៅ​តាម​គម្រោង​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ ធ្វើ​យ៉ាងណា​ធ្វើការ​វាយ​កម្ទេច​តួ​អគារ​ទាំងស្រុង និង​ធ្វើការ​ដឹក​កម្ទេច​យក​ចេញ​ឲ្យ​អស់ពី​បរិវេណ​នេះ​។ ការ​កម្ទេច​នេះ​ដែរ ដោយ​ចាប់ពី​ពេល​បើក​ដំណើរការ​ដំបូង​កម្លាំង​របស់​លោក​បាន​ធ្វើការ​សម្អាត​ជា​មុន​សិន ដោយ​បាន​ធ្វើការ​ប្រមូល​សំរាម​យ៉ាងច្រើន​ចេញពី​ទី​នេះ ប្រមាណ​រហូត​ទៅ​ដល់​ជាង​១០០​ឡាន​ឯណោះ ដឹក​ចេញ និង​មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំង​ផង​ដែរ​។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​កម្លាំង​របស់​លោក​ធ្វើការ​ប្រមូល​សំរាម​ដឹក​ចេញ​សម្អាត​ទី​នេះ​រួច​ហើយ កម្លាំង​របស់​លោក​ក៏​បាន​ដឹក​គ្រឿងចក្រ​ចូល​មក​ជា​ច្រើន​គ្រឿង រថយន្ត​ដឹក​ទឹក និង​មនុស្ស​យ៉ាងច្រើន​នាក់ ដើម្បី​មក​ធ្វើការ​វាយ​កម្ទេច​តួ​អគារ​នេះ​ទៅ​តាម​គោលការណ៍​របស់​ក្រុម​ដែល​បាន​ដាក់​ឲ្យ​។

ដោយ​កម្លាំង​របស់​លោក​ចាប់ផ្តើម​សកម្មភាព​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​មកនេះ ពោល​គឺ​បាន​ធ្វើ​ឡើង​តែ​ក្នុង​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ នេះ​បើ​រាប់​ទាំង​ថ្ងៃ​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ កន្លង​មកនេះ ហើយនឹង​ត្រូវ​បញ្ចប់​ក្នុង​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ​តែ​ម្តង​។ គួរ​បញ្ជាក់​ថា អគារ​ប៊ូ​ឌី​ង​(​ស​) នេះ​ដែរ​កាលពីមុន​ជា​អគារ​ដ៏​ធំ​មួយ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងច្រើន​កុះករ​រហូត​ទៅ​ដល់​ជិត​១​ពាន់​គ្រួសារ​ឯណោះ មក​រស់នៅ​ជា​ច្រើន​ឆ្នាំ និង​មាន​សភាព​អ៊ូអរ​យ៉ាង​ខ្លាំង តែ​មករ​ហូត​មក​ដល់​ពេល​នេះ​គឺ​បាន​បាត់​រូបរាង​ទាំងស្រុង​ទៅ​ហើយ ហាក់បីដូចជា​បាត់បង់​របស់​អ្វីមួយ​យ៉ាង​ដូច្នោះ​។

ក្រោយ​ពី​មានការ​ដោះ​ដូរ​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ង​នេះ ប្រមាណ​ចំនួន​៤៩៣​គ្រួសារ ជាមួយនឹង​ក្រុម​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​មួយ​ឈ្មោះ អា​រ៉ា​កា​វ៉ា តាម​រយៈ​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួចរាល់​ក្នុង​តម្លៃ​១.៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​មក​។ ការ​បាត់បង់​នូវ​រូបរាង​អគារ​ប៊ូ​ឌី​ង​(​ស​) ទាំងស្រុង​នា​ពេល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​អតីត​អ្នកមាន​ទីលំនៅ និង​ធ្លាប់​រស់​ក្នុង​អគារ​ខាងលើ​នេះ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ខាងលើ​នេះ​ផង​ដែរ មានការ​អាឡោះអាល័យ​យ៉ាង​ខ្លាំង និង​ហាក់បីដូចជា​មានការ​បាត់បង់​នូវ​អ្វីមួយ​យ៉ាង​ដូច្នោះ​ដែរ​។ ទោះបីជា​យ៉ាងណា​ការ​បាត់បង់​នូវ​រូបរាង​អគារ​ប៊ូ​ឌី​ង​នេះ ដែល​យើង​គ្រប់​គ្នា​ធ្លាប់​បានឃើញ និង​បាន​ស្គាល់​ថា ជា​អគារ​ប៊ូ​ឌី​ង នៅ​ពេល​ក្រោយ​នឹង​មាន​អគារ​ពាណិជ្ជកម្ម​ដ៏​ធំ​ស្កឹមស្កៃ​ថ្មី​សន្លាង​មួយទៀត​មក​ឈរ​បង្អួតរាង​យ៉ាង​សង្ហា​ជំនួស​អគារ​ចាស់​នេះ​វិញ​មិន​ខាន​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s