ប្រធាន​គណបក្ស​មួយ​ប្រតិកម្ម នឹង​ដីកា​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ បាន​រិះគន់​ព្រះ​តេជ​គុណ ​ប៊ុត ​ប៊ុន​តិញ ចំពោះ​សង្ឃ​ដីកា​តាម​រយៈ​វិទ្យុ​ដែល​ថា លោក​បាន​បន្ទាប​បន្ថោក​សព​លោក​បណ្ឌិត ​កែម ​ឡី និង​ជា​រឿង អាថ៌កំបាំង​នោះ ខណៈ​លោក​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ ដើម្បី​ជួយ​សាង​សង់​ចេតិយ​លោក បណ្ឌិត កែម ឡី។

 

នៅ​ក្នុង​យុទ្ធនាការ​ប្រមូល​ថវិកា​សាង​សង់​ចេតិយ​សព​លោក​បណ្ឌិត ​កែម ​ឡី លោក ពេជ្រ ស្រស់ បាន​សម្ដែង​នូវ​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ​រហូត​ឈាន​ដល់​បបួល​ព្រះ​សង្ឃ ​ប៊ុត ​ប៊ុន​តិញ ទៅ​ស្បថ​នៅ​មុខ​ផ្នូរ​លោក​បណ្ឌិត​ថែម​ទៀត​ផង។

លោក​ ស្រស់ ​ថ្លែង​តាម​រយៈ​វីដែអូ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​មិន​ចង់​ឈ្លោះ​ជាមួយ​ព្រះ​សង្ឃ​ទេ ប៉ុន្តែ​អ្នក​ជា​ព្រះ​សង្ឃ​ដែល​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​មនុស្ស…ប៊ុត ​ប៊ុន​តិញ​គឺជា​ព្រះ​សង្ឃ​ពុតត្បុត»។

លោក​ កែម ​ឡី​ ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ខែ​ កក្កដា ឆ្នាំ​មុន​ដែល​ការ​ធ្វើ​ឃាត​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​រឿង​នយោបាយ។

លោក​ ស្រស់ ​បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ​លោក​នឹង​ចូ​លរួម​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​រយៈពេល​ ៣០ ថ្ងៃ​ ដើម្បី​ជួយ​សាងសង់​ចេតិយ​សព​លោក​ កែម ឡី។

នៅ​ក្នុង​ វីដេអូ ​នោះ ​លោក​ ស្រស់ ​បាន​ចោទ​សួរ​ព្រះ​សង្ឃ​ ប៊ុត ប៊ុនតិញ ​ថា​ លុយ​រៃ​អង្គាស​ពី​បងប្អូន​នៅ​ក្រៅ​ប្រទេស​បាត់​ទៅ​ណា​អស់​ហើយ។

លោក​ថ្លែងថា៖ «អ្នក​មិន​បាន​ឆ្លើយ​ថា​ លុយ​បាត់​ទៅ​ណា​ទេ​ ប៉ុន្តែ​បែរ​ជា​មក​វាយ​ប្រហារ​ខ្ញុំ​ទៅ​វិញ»។

កាល​ពី​ម្សិល​មិញ​ ព្រះ​សង្ឃ​ ប៊ុនតិញ មិន​អាច​ទាក់​ទង​បាន​ទេ​ ប៉ុន្តែ​នៅ​លើ​ ហ្វេសប៊ុក កាល​ពី​ចុង​សប្ដាហ៍​ ព្រះអង្គ​បាន​ហៅ​លោក​ស្រស់​ថា «អនក្ខរជន» ហើយ​បាន​ព្រមាន​ថា​ «ពាក្យ​សម្ដី​និង​សកម្មភាព» របស់​ស្រស់​នឹង​បង្ហាញ​ពី​ការ​ពិត។

ចំពោះ​សកម្ម​ភាព​រៃ​អង្គាស​ប្រាក់​នេះ​​ ព្រះ​សង្ឃ​ប៊ុត ​ប៊ុន​តិញ ​បាន​សរសើរ​បែប​ចំអក​លោក​ពេជ្រ​ ស្រស់​ ចំពោះ​ការ​បង្កើត​បក្ស​ឡើង​ ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​នេះ ​ព្រោះ​គណបក្ស​គេ​គិត​ពី​ការ​អភិវឌ្ឍ​ជាតិ​ និង​រក​សេរីភាព​ជូន​ពលរដ្ឋ តែ​បក្ស​លោក ពេជ្រ ស្រស់ គិត​រឿង​ក្តារមឈូស​ខ្មោច។

យ៉ាង​ណា​ក្ដី លោក​ ពេជ្រ ស្រស់ ទទួល​ស្គាល់​ថា​ អ្នក​រៃ​អង្គាស​ប្រាក់​របស់​លោក​​បាន​ចំណាយ​ច្រើន​ជាង​ថវិកា​ប្រមូល​បាន។

បើ​តាម​ លោក ស្រស់ ថវិកា ដែល​ប្រមូល​បាន​មាន​តែ​ ៧៥០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​ក្នុង​យុទ្ធការ​អស់​ប្រាក់​ប្រមាណ​ ២ ៣០០ ​ដុល្លារ ប៉ុន្តែ​លោក​បាន​អះ​អាង​ថា ការ​បរាជ័យ​នៃ​ការ​រៃ​អង្គាស​ប្រាក់​ គឺជា​រឿង​ពិត​មួយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ អ្នក​គាំទ្រ​លោក​បណ្ឌិត​ កែម ឡី នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នេះ​ដើម្បី​ប្រមូល​ប្រាក់… ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​គាំទ្រ​លោក​ កែម ឡី ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៃអង្គាស​ប្រាក់​នេះ​ទេ។ ខ្ញុំ​បាន​អញ្ជើញ​ពួក​គេ​ឱ្យ​បរិច្ចាគ…ខ្ញុំ​មិន​អាច​បង្ខំ​ពួកគេ​ឱ្យ​បរិច្ចាគ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា​ លោក​ពិត​ជា «ខក​ចិត្ត​ខ្លាំង​ណាស់»។

កាល​ពី​មុន​ លោក​ ពេជ្រ​ ស្រស់ ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​ថា​ ការ​បោះឆ្នោត​ឲ្យ​គណបក្ស​តូច​តាច​គឺ «ខាត​សន្លឹក​ឆ្នោត» ហើយ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម​ សុខា​កាល​ពី​ម្សិល​មិញ​ លោក​ស្រស់​បាន​បង្ហោះ​សារ​ភ្លាមៗ​សម្ដែង​ការ​យល់​ស្រប​នឹង​ករណី​នេះ។

លោក​ ឆាំ​ ប៊ុន​ថេត​ ទី​ប្រឹក្សា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ដែល​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត កែម ឡី បាន​ថ្លែង​ថា ​គណបក្ស​យុវជន​កម្ពុជា​​មិន​មាន​អត្តសញ្ញាណ​ទេ ក្រៅ​ពី​វាយប្រហារ​គណបក្ស​ប្រឆាំង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ប្រាកដ​អំពី​តម្លៃ​នយោបាយ​របស់​ពួកគេ​ទេ​ពួកគេ​គឺ​គ្រាន់​តែ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ»។

លោកថា មាន​ក្រុម​ជា​ច្រើន​បាន​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ស្លាប់​របស់​លោក​ កែម ​ឡី ​សម្រាប់​រឿង​​នយោបាយ​ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រៃ​អង្គាស​ប្រាក់​ជាច្រើន​ទៀត​ដែល​ពុំ​មាន​តម្លាភាព។

លោក​ ប៊ុន ថេត បាន​ថ្លែង​ថា៖ «ពួកគេ​ប្រើ​ប្រាស់​គាត់​ជា​មធ្យោបាយ​ដើម្បី​កសាង​ប្រជាប្រិយ​ភាព​នយោបាយ…»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s