សារព័ត៌មាន​បរទេសផ្សាយ​ដំណឹងពី​​ការ​ចាប់​ខ្លួន​លោក កឹម សុខា

ប្រភព ៖ វិទ្យុបារាំង

ហេតុការណ៍​ចាប់​ខ្លួន​លោក កឹម សុខា នៅយប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​​​​ថ្ងៃ​អាទិត្យ​នេះ មិន​ត្រូវ​បាន​សារព័ត៌មាន​បរទេស​មើល​រំលង​ទេ។​ វិបសៃត៍​​របស់​សារព័ត៌មាន​បារាំង អង់គ្លេស ស្វ៊ីស ប៊ែលហ្សិក … បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​ដំណឹង​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ពី​បទ​ក្បត់​ជាតិនេះ។ ខ្លះ​បាន​ចុះ​ផ្សាយ​តាំង​ពី​ប៉ុន្មាននាទី​ក្រោយ​ប្រតិបត្តិការ​របស់​ប៉ូលិស។​

ផ្តើម​​ពី​កាសែត Le Figaro ទស្សនាវដ្តី L’Express របស់​បារាំង ទៅ​កាសែត​The Guardian អង់គ្លេស ឬ​RTBF របស់​ប៊ែលហ្សិក La Tribune de Genève ​របស់​ស្វ៊ីស TV5Monde កាត់​តាម​អាល់ហ្សាហ្សេរ៉ា ​ ដល់​ New​ york Timesអាមេរិក ។ល។ និង​។ល។ សារព័ត៌មាន​បរទេស​ទាំង​អស់​នេះ ​បាន​ចុះ​ផ្សាយ​ដំណឹង​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​ចំណង​ជើង​ ​និង​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ទាំង​អស់ ថា « កម្ពុជា ៖​ មេបក្ស​ប្រឆាំង​​ត្រូវ​ចាប់​ខ្លួន​ពីបទ​ក្បត់​ជាតិ »។

កាសែត Le Figaro បាន​ផ្តល់​ព័ត៌មាន​ខ្លី​ទាន់​ហេតុការណ៍​តាំង​ពី​​ម៉ោង​៣ និង​ ២២​នាទី យប់ ម៉ោង​នៅ​ស្រុក​ខ្មែរ ត្រូវ​ជា​ម៉ោង​៩​យប់​នៅ​ស្រុក​បារាំង​ ថា​ ប្រធាន​បក្ស​ប្រឆាំងខ្មែរ ត្រូវ​ចាប់ខ្លួន​ នៅ​ភ្នំពេញ។ រដ្ឋាភិបាល​​ចោទ​ ពី​បទ​ក្បត់​ជាតិ និង​មាន​ភស្តុតាង​គ្រប់គ្រាន់​ បញ្ជាក់​អំពី​អំពើ​ក្បត់​នោះ។ មនុស្ស​ខ្លាំង​ទីមួយ​នៃ​បក្ស​ប្រឆាំង​កម្ពុជា ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដល់​ផ្ទះ ! នេះ​បើ​តាម​L’express ឬTV5Monde។

ប៉ូលិស​ប្រមាណ​១០០​នាក់ បាន​ទៅ​ចាប់​ខ្លួនមេ​បក្ស​ប្រឆាំង​ កឹម សុខា ដល់​ផ្ទះ តាំង​ពី​ព្រហាម​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាមការ​ជូន​ដំណឹង​ក្នុង​វិបសៃត៍​New York Times។ បុរស​ខ្លាំង​កម្ពុជា ហ៊ុន​ សែន ចាប់​ខ្លួន​ប្រធានបក្ស​ប្រឆាំង ! នេះ​ជា​អ្វី​ដែល​មាន​សរសេរ​ក្នុង​វិបសៃត៍​The Guardian ឬ Independent ដោយ​លម្អិត​ថា កឹម​សុខា ជា​គូប្រជែង​ដ៏​សំខាន់​​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ។

​គ្រប់​សារព័ត៌មាន​បរទេស​ទាំង​អស់ សុទ្ធ​តែ​បាន​ចុះផ្សាយ​បន្ថែម​ទៀត​ថា លោក កឹម សុខា ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​មេ​ដឹកនាំ​សំខាន់​ម្នាក់​ទៀត​របស់​បក្ស​បាន​និរទេស​ខ្លួន​មក​ជ្រក​កោន​នៅ​ប្រទេស​បារាំង ដើម្បី​គេច​ពីការ​ថ្កោល​ទោស។

 ការ​ថ្កោល​ទោស​ និង​ដំណើរការ​និតិវិធី​ ឬ​ការ​ប្រើ​​តុលាការ​បង្ក្រាបបក្ស​ប្រឆាំង​ ត្រូវ​បាន​អនុវត្ត​ធ្វើ​កាន់​ច្រើន​ឡើងៗ នៅ​កម្ពុជា​ ខណៈ​ដែល​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨ កាន់​តែ​ខិត​មក​ដល់។ គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​កឹម សុខា បាន​ទាក់ទាញ​សំឡេង​យុវជន​​បាន​យ៉ាង​ច្រើន​ វិះ​តែ​នឹង​ធ្វើ​បក្ស​ប្រជាជន​ចាញ់នៅ​ក្នុង​សម័យ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​បុរស​ខ្លាំង​ហ៊ុន​សែន​ ត្រូវ​តែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​អំណាច។ នេះ​បើ​តាមពាក្យ​​របស់​សារព័ត៌មាន​បារាំង​អង់គ្លេស​ ប៊ែលហ្សិក​ ស្វ៊ីស អាមេរិក​អារ៉ាប​ដដែល​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s