ការ​សិក្សា​បង្ហាញ​ថា​កុមារ​ប្រកប​របរ​តាម​ចិញ្ចើម​ផ្លូវ​ខ្លះ​គ្មាន​សង្ឃឹម​បាន​សិក្សា​ខ្ពង់ខ្ពស់

ប្រភព ៖​ វិទ្យុអាស៊ីសេរី

ក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ថ្លែង​ថា មាន​តែ​ការ​កំណត់​ជា​គោលនយោបាយ​ថ្នាក់​ជាតិ​ដើម្បី​ស្ដារ​នីតិសម្បទា និង​ចំណេះ​ដឹង​ទៅ​ដល់​កុមារ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ក្រីក្រ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន។ លោក​ថា គណបក្ស​ប្រឆាំង​របស់​លោក​បាន​កំណត់​គោលនយោបាយ​មួយ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ៖ «ប៉ុន្តែ​យើង​គិតគូរ​មិន​អាច​ដោះស្រាយ​មួយ​កន្លែង​តូច​ណា​មួយ​ទេ គឺ​យើង​ត្រូវ​ដោះស្រាយ​ឲ្យ​ដល់​ឫស​វា​តែ​ម្ដង តាម​រយៈ​គោល​នយោបាយ​ថ្នាក់​ជាតិ»

​កុមារ​លក់​ពោត​ស្ងោរ​ម្នាក់​នៅ​ម្ដុំ​មុខ​វាំង និយាយ​ថា រូបគេ​ត្រូវ​ម្ដាយ​បង្ខំ​ឱ្យ​មក​លក់ ទើប​ធ្វើ​ឱ្យ​គេ​មិន​សូវ​មាន​ពេល​ចេញ​ទៅ​រៀន​សូត្រ​ដូច​ក្មេង​ដទៃ​ទៀត។ កុមារ​នេះ​បន្ត​ថា នៅ​ថ្ងៃ​អនាគត គឺ​មាន​បំណង​រៀន​ឱ្យ​ចប់​វិទ្យាល័យ និង​ចង់​ក្លាយ​ជា​បុគ្គលិក​ក្រុមហ៊ុន៖ «គេ​វ៉ៃ​គេ​ជេរ​ម៉ែ នៅ​ពេល​ខ្ញុំ​លក់​ឲ្យ​ម៉ូយ​របស់​គេ»

​លទ្ធ​ស្រាវជ្រាវ​ពី​គម្រោង​សន្តិភាព​ឱ្យ​ដឹង​ទៀត​ថា កុមារ​លក់​តាម​ផ្លូវ​ចំនួន ៦៨​នាក់ គឺ​មាន ៦​នាក់ ត្រូវ​បាន​គេ​លួងលោម​ឱ្យ​ប្រើ​ប្រាស់​គ្រឿងញៀន ដើម្បី​ដោះដូរ​នឹង​ប្រាក់​ដែល​កុមារ​ទាំង​នោះ​រក​បាន។ ក្រៅ​ពី​នេះ កុមារ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​គ្មាន​ពេល​សម្រាក ធ្លាប់​ត្រូវ​គេ​គំរាមកំហែង​ទារ​ប្រាក់ ធ្លាប់​ឡាន ម៉ូតូ​ប៉ះទង្គិច ធ្លាប់​អាជ្ញាធរ​ដេញ​មិន​ឱ្យ​លក់​ដោយសារ​ខូច​សណ្ដាប់ធ្នាប់ ការ​បៀតបៀន​រាងកាយ ការ​ជួញដូរ​កុមារ និង​ការ​បើ​ហិង្សា​ផ្លូវ​ចិត្ត និង​រាងកាយ​ផង​ដែរ។

​ទន្ទឹម​នឹង​នេះ កុមារ​ចំនួន​ជាង ៦៤% នៃ​កុមារ​បាន​សម្ភាសន៍ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​កង្វះ​អាហារូបត្ថម្ភ ចំណី​អាហារ​មិន​គ្រប់គ្រាន់ និង​មិន​ទៀងទាត់ និង​ការ​ហូប​ចុក​គ្មាន​អនាម័យ។ កុមារ​ខ្លះ​ទៀត​និយាយ​ថា ក្នុង​មួយ​ថ្ងៃ ពួកគេ​បាន​បរិភោគ​អាហារ​បាន​ពីរ​ពេល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s