កង​ទ័ព គាំទ្ររដ្ឋាភិបាលដែល​​ចាប់​ខ្លួន​លោក កឹម សុខា

ប្រភព ៖ វិទ្យុបារាំង

ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​តែ​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​។ ក្នុង​នោះ ក្រៅ​ពី​ការ​រិះគន់​ពី​សហគមន៍​អន្ដរជាតិ ក៏​មាន​ផង​ដែរ ប្រតិកម្ម​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​។ កង​ទ័ព​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ផុស​ផុល​ជាង​គេ នៅ​ក្នុង​ការ​ថ្លែងសារ​គាំទ្រ​នេះ​។

ក្រសួង​ការពារ​ជាតិ គឺ​ជា​ស្ថាប័ន​ដំបូង​ៗ​គេ ដែល​បាន​ចេញ​មុខ​គាំទ្រ​ការ​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​តាម​ក្រសួង​ការពារ​ជាតិ ​ការ​និយាយ​ផ្ទាល់​មាត់ និង​សកម្មភាព​របស់​លោក កឹម សុខា គឺ​​ជា​អំពើ​ខុស​ច្បាប់ និង​មាន​លក្ខណៈ​ជា​បទ​ឧក្រិដ្ឋ​ជាក់​ស្ដែង ក្បត់​ជាតិ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​គ្មាន​ចុះ​ថ្ងៃ​ខែ​​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រសួង​ការពារ​ជាតិ បាន​ប្រកាស​គាំទ្រ​​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន ក៏​ដូច​ជា​រារាំង​មិន​ឲ្យ​មាន​អំពើ​បដិវត្តន៍​ពណ៌ និង​ការ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជា​ដាច់​ខាត​។ ក្រសួង​ការពារ​ជាតិ បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា និង​បក្សពួក​យ៉ាង​ធ្ងន់ធ្ងរ​ជា​ទី​បំផុត​។

ក្រៅ​ពី​ក្រសួង​ការពារ​ជាតិ ក៏​មាន​ផង​ដែរ ការ​គាំទ្រ​ពី​សំណាក់កម្លាំង​នគរបាល ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ពិសេស​​មេ​បញ្ជា​ការ​កង​ទ័ព​គ្រប់​ភូមិ​ភាគ ទាំង​ជើង​គោក​និង​ជើង​ទឹក​​។ តាម​រយៈ​គេហទំព័រ​ព័ត៌មាន Fresh News មេ​បញ្ជា​ការ​កង​ទ័ព​ទាំង​អស់ សុទ្ធ​តែ​បាន​ហៅ​លោក កឹម សុខា យ៉ាង​កប់​ៗ​មាត់​ថា​ជា​ជន​ក្បត់​ជាតិ​។ និង​ថា លោក កឹម សុខា ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ចំពោះ​ទង្វើ​របស់​ខ្លួន​។

កូន​ប្រុស​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ចនៅ​​ក្រសួង​ការពារ​ជាតិ ក៏​ចេញ​មុខ​មក​ប្រតិកម្ម​ក្នុង​រឿង​នេះ​ដែរ​។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន ម៉ានិត បាន​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​ថា កឹម សុខា ក្បត់​កម្ពុជា​ហើយ។ កូន​ប្រុស​លោក ហ៊ុន សែន សរសេរ​បន្ត​ថា លោក កឹម សុខា មាន​ផែនការ​ជាមួយ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩៣​។ ចុង​ក្រោយ​នៃ​សំណេរ លោក ហ៊ុន ម៉ានិត បាន​អរគុណ​លោក កឹម សុខា ដែល​បាន​ធ្វើ​ឲ្យ​ដឹង​ថា អ្នក​ណា​ជា​ជន​ទី ៣​។

គួរ​កត់​សម្គាល់​ថា ការ​ថ្លែង​សារ​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​ចាប់​ខ្លួន​លោក កឹម សុខា នៅ​តែ​​ធ្លាក់​មក​ជាបន្ត​បន្ទាប់ ភាគ​ច្រើន​លើស​លប់ពី​សំណាក់​ក្រសួង​ស្ថាប័ន​ក្រោម​បង្គាប់​រដ្ឋាភិបាល​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s