ការ​ចាប់​ខ្លួន​លោក ​កឹម សុខា៖ រដ្ឋាភិបាល​ចោទ​ពី​បទ​ក្បត់​ជាតិ តែ​សង្គ្រោះ​ជាតិ ថា​ធ្វើ​ឡើង​ក្រោម​រូប​ភាពនយោ​បាយ​

ប្រភព ៖​ វិទ្យុបារាំង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ពី​បទ​ក្បត់​ជាតិ។ ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន លោក កឹម សុខា រដ្ឋាភិបាលកម្ពុជា បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ឃុប​ឃិត​គ្នា​ជាមួយ​បក្ស

ពួក និងជ​បរទេស ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ប្រឆាំង​ច្រាន​ចោល​ការ​លើក​ឡើង​នេះ និង​ហៅ​ការចាប់​ខ្លួន​លោក កឹម សុខា ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​ជា​ទង្វើ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ។
បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក​កឹម សុខា នេះ គឺធ្វើឡើងក្រោយ​ពេល​ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​វីដេអូ​ក្លីប​មួយ ចុះ​ផ្សាយ​កា​ល​ពី​ថ្ងៃទី ០៩ ធ្នូ របស់​បណ្តាញ CBN ឬ (Cambodian Broadcasting Network) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្រ្តាលី និង​ភស្តុតាង​ផ្សេង​ៗ​ទៀត ដែល​បាន​បង្ហាញ​ពី​ផែន​ការ​សម្ងាត់​នៃ​ការ​ឃុប​ឃិត​រវាង​ប្រធាន​គណបក្ស​សង្រ្គោះជា​តិ និង​បក្ស​ពួក ជាមួយ​បរទេស​។

នៅ​ក្នុង​វីដេអូ​នោះ លោក កឹម សុខា លើក​ឡើង​យ៉ាង​ដូច្នេះ៖​

—សម្លេង—

សម្រាប់រដ្ឋាភិបាល​កម្ពុជា ការ​លើក​ឡើង​របស់​លោក កឹម សុខា បង្ហាញ​ពី​អំពើ​ឃុប​ឃិត​ជា​សម្ងាត់ និង​អំពើ​ក្ប​ត់ជាតិ ដូច​មាន​ចែង​និង​ផ្តន្ទា​ទោស​តាម​ញ្ញតិ​នៃ​មាត្រា ៤៤៣ ក្នុង​ផ្នែក​ទី​១ ស្តី​ពី​អំពើ​ក្បត់​ជាតិ និងអំពើ​ចារកម្ម​។ ដោយ​ឡែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​លោក ​កឹម សុខា​។ មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ លោក​ ក៏​បាន​ព្រមាន​ ទៅ​បរទេស​ទាំង​ឡាយ ​មិនឲ្យ​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ជា​ដាច់​ខាត​។

 ជា​ការ​កត់​សម្គាល់ ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ និង​ចាត់​ទុក​ថា ការចាប់ខ្លួន លោក កឹម សុខា ធ្វើ​ឡើងដោយ​តក់​ក្រហល់​នេះ ក្រោម​ហេតុផល​នយោបាយ និង​ជា​ទង្វើ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ។ បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ក៏​ដោយ​សារ​តែ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ទាំង​កណ្តាល​យប់​អាធា្រត្រ និង​ខណៈ​ដែល​លោក កឹម សុខា គឺ​ជា​អ្នក​តំណាង​រាស្រ្ត ដែល​មាន​អភ័យ​ឯក​សិទ្ធិ​។

ព្រម​ជាមួយ​គ្នា​នេះ គណបក្ស​សង្រ្គោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​មានការ​ដោះលែង ព្រម​ទាំង​បញ្ឈប់​ការ​គម្រាម​កំហែង​គាប​សង្កត់ តាម​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​មាន​សសមត្ថកិច្ច​លើ​គណ​បក្ស​ប្រឆាំង និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ត​ទៅ​ទៀត​។

សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ សមត្ថកិច្ច​រាប់​សិប​នាក់ បាន​សម្រុក​ឡោម​ព័ទ្ធ និងចាប់​ខ្លួន​លោក កឹម សុខា ដោយ​គ្មាន​ដីកា​ពី​តុលាការ​ នៅ​គេហដ្ឋាន​របស់​លោក ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួល​គោក។ នៅ​ក្នុង​ប្រតិបត្តិការណ៍​របស់​សមត្ថកិច្ច​ចម្រុះ​ដដែល​នេះ លោក កឹម សុខា ត្រូវបាន​វាយ​ខ្នោះ អូស​ចេញ​ពី​គេហដ្ឋាន​របស់​លោក រួច​រុញ​ចូល​រថយន្ត​របស់​សមត្ថកិច្ច​តែ​ម្តង​ដោយ​លោក កឹម សុខា មិន​បាន​មាន​ប្រសាសន៍​អ្វី​នោះ​ឡើយ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s