ក្រសួង​ដែនដី​សន្យា​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី ដ៏​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ នៅ​ខេត្ត​កោះកុង

ប្រភព ៖ វិទ្យុបារាំង

ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​យល់​ព្រម​ឲ្យ​មន្ត្រី​សុរិយោដី​របស់​ខ្លួន​បញ្ចប់​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ហើយ។ ការ​បញ្ជាក់​ដូច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ជាង​១០០​គ្រួសារ នាំ​គ្នា​ទៅ​កាន់​ក្រសួង​ដែនដី និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សាមី​មួយ​នេះ ដើម្បី​ពួក​គេ​ទទួល​បាន​ដី​ស្នាក់​នៅ​និង​ធ្វើ​ចំការ​ដូច​ប្រក្រតី​ឡើង​វិញ។

ដោយ​មិន​ទន្ទឹង​រង់​ចាំ​យូរ ប្រជាពលរដ្ឋ​ចំនួន​១៤៦​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង បាន​នាំ​គ្នា​ទៅ​កាន់​ក្រសួង​ដែនដី ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដែល​ក្រុមហ៊ុន​រំលោភ​យក ហើយ​បាន​ក្លាយ​ជា​ជំលោះ​ដ៏​រ៉ាំរ៉ៃ។ ជា​ភ័ព្វ​សំណាង​ប្រជាពលរដ្ឋ​ទាំង​នេះ ត្រូវ​បាន​ទទួល​ដោយ​រដ្ឋមន្ត្រី ក្រសួង​ដែនដី លោក ជា សុផារ៉ា។

អ្នក​ស្រី យី គន្ធា តំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ថ្លែង​ថា ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ជា សុផារ៉ា បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម ដោយ​លោក​រដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច មូលដ្ឋាន​ធ្វើ​ការ​ដោះ​ស្រាយ ចាប់​ពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ នៅ​ក្នុង​អំឡុង​ពេល​នេះ អាជ្ញាធរ​នឹង​ធ្វើ​ការ​ស្រង់​ស្ថិតិ អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា​ទាំង​អស់​ឲ្យ​បាន​ច្បាស់​លាស់ ចៀស​វាង​ប្រជាជន​មួយ​ចំនួន​ទទួល​បាន​ដំណោះ​ស្រាយ​ម្តង​ហើយ បន្លំ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ឲ្យ​ពួក​គេ​ម្តង​ទៀត។ នេះ​បើ​តាម​អ្នក​ស្រី យី គន្ធា។

សូម​រំលឹក​ថា​ប្រជាពលរដ្ឋ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ទាំង​នេះ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ​អស់​រយៈ​ពេល​កន្លះ​ខែ​ហើយ ដោយ​សា្នក់​នៅ​តាម​វត្ត។ ការ​សម្រេច​ចិត្ត​ឡើង​មក​ភ្នំពេញ​លើក​នេះ ក៏​ដោយ​សារ​តែ​ដី​ចំការ​និង​លំនៅដ្ឋាន​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុម​ហ៊ុន​លី យ៉ុងផាត់ រំលោភ​យក​ដើម្បី​ធ្វើ​ជា​ចំការ​អំពៅ កាល​ពី​ឆ្នាំ​២០០៦។ ក៏​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​លី យ៉ុងផាត់ បាន​បដិសេធ​ជា​ញឹក​ញយ​ថា​ខ្លួន​មិន​មាន​ការ​ទាក់​ទង​នឹង​ទំនាស់​ដីធ្លី​នេះ​ទេ​នៅ​ពេល​នេះ។

ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន​ឡើង​មក​តវ៉ា​រឿង​ដី​ធ្លី​នៅ​ពេល​នេះ​បាន​ទទូច​ពេញៗ​មាត់​នៅ​ថ្ងៃ​នេះ​ដែរ​ថា ដើម​ហេតុ​មក​ពី​ក្រុមហ៊ុន លី យ៉ុងផាត់ មុន​នឹង​មាន​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ទៅ​កាន់​ក្រុមហ៊ុន​ណា​មួយ​ផ្សេង​ទៀត ដូច្នេះ​តំណាង​ក្រុមហ៊ុន​គួរ​តែ​មាន​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច និង​ប្រជាជន ដើម្បី​បញ្ចប់​វិវាទ​ដី​ធ្លី​នេះ​ឲ្យ​ជ្រះ​ស្រឡះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s