ក្លិបអ្នកកាសែតកម្ពុជាសម្តែងការសោកស្តាយ ដែលព្រឹត្តិបត្រ ឌឹ ខេ​ម​បូឌា ដេ​លី ប្រកាសបិទ​

ប្រភព ៖ កោះសន្តិភាព

ព្រឹត្តិបត្រ ឌឹ ខេ​ម​បូឌា ដេ​លី ដែល​អះអាង​ថា​ បាន​ដំណើរការ​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​២៤​ឆ្នាំ​មក​ហើយ
នោះ បាន​ប្រកាស​បិទ​ដំណើរការ​បោះពុម្ពផ្សាយ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​៤ ខែកញ្ញា ​តទៅ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ តម្រូវ​ឱ្យ​បង់​ពន្ធ​ជាង​៦​លាន​ដុល្លារ ដែល​ព្រឹត្តិបត្រ​នេះ​ មិន​បាន​បង់អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។

ព្រឹត្តិបត្រ ឌឹ​ម ខេ​ម​បូ​ឌា ដេ​លី បាន​ផ្សាយនៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣​ខែកញ្ញាថា ព្រឹត្តិបត្រ​នេះ​នឹង​បញ្ឈប់​ការ​ផ្សាយ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​៤ ខែកញ្ញា​តទៅ ដោយសារ​អំណាច​នៃ​ពន្ធដារ ។ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋា​ន​ពន្ធ​ដារ បាន​ចេញ​លិខិត​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា​ដែរ​ថា បើ​ទោះបី​កាសែត​នេះ​បិទទ្វារ​ក៏​ដោយ ក៏​អ្នក​ទទួលខុសត្រូវ​របស់​កាសែត​នេះ​ត្រូវប្រឈម​​មុខ​ដោះស្រាយ​បំណុល​តាម​ផ្លូវច្បាប់ ។

អ្នក​សារព័ត៌មាន​ខ្មែរ​ដែល​បម្រើ​ការ​នៅ​ព្រឹត្តិបត្រ​នេះ មានការ​បារម្ភ​ចំពោះ​ជីវភាព​រស់នៅ​របស់​ពួក​គេ នៅ​ពេល​ព្រឹ​ត្តប​ត្រ​នេះ​ត្រូវ​បិទទ្វារ​ដោយសារ​ពួក​គេ​ត្រូវការ​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សម្រាប់​បង់ថ្លៃ​សិក្សា​របស់​កូន​ៗ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s