ចាងហ្វាង​កាសែត​ឌឹខេមបូឌា ដេលី ពីរ​រូប​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា

ប្រភព ៖ វិទ្យុបារាំង

ចាង​ហ្វាង​កាសែត ឌឹខេម​បូឌា ដេលី ពីរ​រូប នៅ​ថ្ងៃ​ទី ០៤ កញ្ញា នេះ ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ ហាម​មិន​ចេញ​ពី​ប្រទេស​កម្ពុជា ដរាប​ណា​ ពួក​គេ​មិន​បាន​បង់​ពន្ធ​ជាង ៦ លាន​ដុល្លារ​អាមេរិក ជូន​រដ្ឋ។ ការ​ហាម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពេល​ចាង​ហ្វាង​កាសែត​ឌឹខេម​បូឌា ដេលី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ០៣ កញ្ញា ថា ចាប់​ពី​ថ្ងៃ​ទី ០៤ កញ្ញា ត​ទៅ កាសែត​នេះ ឈប់​បោះ​ពុម្ព​ផ្សាយ​ទៀត​ហើយ។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ដោយ​ស្នើ​ហាម​មិន​ឲ្យ​អភិបាល​សហគ្រាស​ លោកស្រី Deborath Krisher Steele និង អ្នក​ចាត់​ការ​ទូទៅ លោក Douglas Eric Steele ​របស់​កាសែត​ ឌឹខេមបូឌា​ ដេលី ​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ ការ​ទប់​ស្កាត់​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទាំង​ពីរ ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ចូល​ខ្លួន​មក​ទូទាត់​បំណុល​ពន្ធជូន​រដ្ឋ។

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី ០៤ កញ្ញា ឆ្នាំ ២០១៧ នេះ គឺ​ជា​ថ្ងៃ​ផុត​កំណត់​នៃ​ការ​តវ៉ា ដូច្នេះ​ការ​កំណត់​ពន្ធ​ឡើង​វិញ​នេះ​ត្រូវ​ចាប់​ចូល​ជា​បំណុល​ពន្ធ។ ​លិខិត​ដដែល​នេះ​បន្ដ​ថា​ កាសែត The Cambodia Daily អាច​មាន​ហានិភ័យ​ក្នុង​ការ​ប្រមូល​ចំណូល​ ក្រោយ​កាសែត​បាន​បាន​ប្រកាស​បញ្ឈប់​ការ​ផ្សាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៣ ខែ​កញ្ញា។ អគ្គនាយកដ្ឋាន​បញ្ជាក់​ថា ដូច្នេះ​រដ្ឋបាល​សារ​ពើពន្ធ ត្រូវ​អនុវត្ត​វិធាន​ការ​តឹងរឹង​ ទាបំណុល​ពន្ធ ​ស្រប​តាម​មាត្រា ១១១ ដល់​មាត្រា ១១៥ នៃ​ច្បាប់​ស្ដី​ពី​សារពើពន្ធ។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ជា​ថ្មី​ថា កាសែត​ឌឹខេមបូឌា ដេលី ជំពាក់​បំណុល​ពន្ធ​ប្រមាណ​ជាង ៦ លាន​ដុល្លារ។​

សូម​បញ្ជាក់​ថា កាសែត​ឌឹខេម​បូឌា ដេលី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​ ០៣ កញ្ញា ថា នឹង​ឈប់​បោះ​ពុម្ភ​ផ្សាយ​​ ​ចាប់​ពី​ថ្ងៃ​ទី ០៤ កញ្ញា នេះ​ត​ទៅ។ ហើយ​នៅ​ថ្ងៃ​ទី ០៤​ កញ្ញា នេះ ការិយាល័យ​របស់​កាសែត​នេះ ពិត​ជា​មាន​ការ​បិទ​ដូច​ការ​ប្រកាស​របស់​ខ្លួន​មែន។

នៅ​ថ្ងៃ​ទី ០៤ កញ្ញា នេះ​ដែរ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដោយ​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បញ្ឈប់​ដំណើរ​ការ​នេះ។ ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​អំពាវនាវ​ដល់​ម្ចាស់​កាសែត ខេមបូឌាដេលី គួរ​រក​វិធី​សម្រប​សម្រួល​​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ដែល​អាច អនុញ្ញាត​ឲ្យ​កាសែត​នេះ​ដំណើរ​ការ​ឡើង​វិញ​បាន។ ក្លឹប​អ្នក​កាសែត​កម្ពុជា​បញ្ជាក់​ថា ការ​ប្រកាស​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង របស់​កាសែត​ខេមបូឌាដេលី ជា​ការ​បាត់​បង់​ប្រភព​ព័ត៌មាន​មួយ​សម្រាប់​អ្នក​អាន​របស់​ខ្លួន។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s