ចៅក្រម​​សម្រេច​ឃុំខ្លួន​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​…

ប្រភព ៖​ កោះសន្តិភាព

តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​សម្រេច​ឃុំខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ដាក់​ពន្ធនាគារ ​ម​.៣ ​ត្រពាំង​ផ្លុ​ង ​ជា​ផ្លូវការ​ហើយ ។

ប្រភព​​បាន​បន្ត​ទៀតថា បានជា​ចៅក្រម​សម្រេច​ឃុំខ្លួន​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ គឺ​យោង​ទៅ​លើ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​លោក កឹ​ម សុខា ជា​ផ្លូវការ​ក្រោម​បទ​ «​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​បញ្ញ​តិ​មាត្រា​៤៤៣ នៃក្រមព្រហ្មទណ្ឌ» ។ បទ​«ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស» គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​ជនបរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង នឹង​​ព្រះ​រាជាណាចក្រ​កម្ពុជា ។ បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ ។ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ។ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើ​ប​សួរ ដែល​ប្រភព​ព័​ត៌​មាន​ថា ស្ថិត​នៅ​លើ​លោក គា ឬ​ទ្ធី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សម្រេច​ឃុំ​ខ្លួន ឬ​មិន​ឃុំខ្លួន​នោះ​ជា​ឆន្ទនុសិទ្ធិ​របស់​លោក​ចៅក្រម ។ ប៉ុន្តែ​បើ​តាម​អ្នក​តាមដាន​សភាពការណ៍ ចំពោះ​លោក កឹ​ម សុខា មិន​អាច​គេច​ផុត​ពី​ការ​ឃុំ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​នោះ​ទេ ព្រោះ​បទល្មើស​ដែល​តំណាង​អយ្យការ​ចោទប្រកាន់​នេះ ជា​បទល្មើស​មួយ​ធ្ងន់ធ្ងរ​បំផុត ។ ដូច្នោះ​យោង​ទៅ​លើ​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ បានជា​លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នេះ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s