មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់ ក្រោយ​បិទ​កាសែត ដេលី

ប្រភព ៖ ភ្នំពេញបុស្តិ៍

បើ​​ទោះ​បី​​ជា​កាសែត​ ឌឹ ​ខេម​បូឌា ​ដេលី ​បាន​ចុះ​ផ្សាយ​កាសែត​ចុង​ក្រោយ​របស់ខ្លួន​​កាល​ពី​ថ្ងៃ​ចន្ទ​ក៏​ដោយ ក៏​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​បន្ត​​ហូរ​ចូល​ ​ហើយ​ក្នុង​នោះ​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​កម្ពុជា ​​​បាន​ហៅ​ការ​បិទ​កាសែត​​ដែល​​ហ៊ាន​រិះ​គន់ខ្លាំង​​ៗ​នេះ​ថា ​ជា ​«ថ្ងៃ​ទុក្ខ​ក្រៀម​ក្រំ​មួយ​សម្រាប់​ផ្នែក​សារ​ព័ត៌​មាន និង​សម្រាប់​ប្រទេស​កម្ពុជា​​»។

កាសែត​ដេលី​ បាន​បិទ​កាល​ពី​ថ្ងៃ​​ចន្ទ ​​បន្ទាប់​ពី​​​មាន​បញ្ហា​វិវាទ​ពន្ធ​​រយៈ​ពេល​មួយ​ខែ​​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​​ដែល​តម្រូវ​ឲ្យ​កាសែត​នេះ​​បង់​ប្រាក់​បំណុល​ពន្ធ​​ដ៏​ច្រើន​ ចំនួន ​៦,៣ ​​លាន​ដុល្លារ​ ​ខណៈ​​អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ លោក គង់ វិបុល ​និង​លោក​នាយករ​ដ្ឋ​មន្រ្តី ហ៊ុន សែន ​​តម្រូវ​ឲ្យ​កាសែត​​នេះ​បង់​​ពន្ធ​ឲ្យ​គ្រប់​ចំនួន​​​ ​បើ​មិន​ដូច្នោះ​គឺ​ត្រូវ​ចាក​ចេញ។

​ទោះ​យ៉ា​ង​ណា​ក្តី ​បញ្ហា​កាន់​តែ​មាន​លក្ខណៈ​អាក្រក់​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ ​​​​​នៅ​ពេល​ដែល​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​​បាន​ស្នើ​ឲ្យ​អគ្គនាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​​រារាំង​​នាយក​ក្រុម​ហ៊ុន​នេះ​ ​លោក​ស្រី Deborah Krisher-Steele និង​លោក Douglas Steele ​ មិន​ឲ្យចាក​ចេញ​ពី​​ប្រទេស​។ ​លោក Steele ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​​កាល​ពី​ម្សិលមិញ។

​ស្ថាន​ទូត​អាមេរិក ​​បាន​គោរព​កាសែត​ដេលី​ថា ​ជា​វេទិកា​វិជ្ជា​ជីវៈ​​សម្រាប់​​ភាព​រីក​ចម្រើន​នៃ​​អ្នក​កាសែត​​ក្នុង​ស្រុក​និង​បរទេស​ ខណៈ​ក៏​បាន​សម្តែង​​ការ​សោក​ស្តាយ​​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ ​មិនអាច​ផ្តល់​ដំណោះ​ស្រាយ​​​ដល់​កាសែត​នេះ​។

ការ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​​បាន​​​ឲ្យ​ដឹង​ថា​៖ «​​ថ្ងៃ​បិទ​កាសែត ឌឹ​ខេម​បូឌា​ដេលី គឺ​ជា​ថ្ងៃ​ទុក្ខ​ក្រៀម​ក្រំ​មួយ​សម្រាប់​ផ្នែក​សារ​ព័ត៌​មាន និង​សម្រាប់​ប្រទេស​កម្ពុជា​។ យើង​មាន​ការ​សោក​ស្តាយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​អនុញ្ញាត​អោយ​កាសែត​នេះ​បន្ត​ដំណើរ​ការ​ទៅ​ទៀត​បាន។ កាសែត ឌឹ​ខេម​បូឌា​ដេលី ផ្តល់​ព័ត៌​មាន ​លើក​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​​ប្រជាជន​កម្ពុជា និង​មិត្ត​ភក្តិ​របស់​គេ​មាន​ការ​ផ្សារ​​ភ្ជាប់​គ្នា ទាំង​នៅ​ទី​នេះ​ទាំង​នៅ​ក្នុង​ពិភព​លោក។ ជា​មួយ​នឹង​ការ​បិទ​កាសែត​នេះ បង្អួច​មួយ​សម្រាប់​​មើល​ទៅ​ក្នុង​និង​ចេញ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​កាត់​បន្ថយ​។

​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ក៏​បា​ន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផង​ដែរ​​ដោយ​និយាយ​ថា វា​ជា​ «ក្តី​បារម្ភ​មួយ​»​​ ចំពោះ​​​របៀប​ដែល​អាជ្ញា​ធរ​​បិទ​​​សារ​ព័ត៌មាន​មួយ​ក្នុង​ចំណោម​សារ​ព័ត៌​មាន​​តិច​តួច​ដែល​មាន ​«​សំឡេង​ឯក​រាជ្យ​​» ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

​អង្គការ​​ Global Witness ​បាន​ថ្លែង​ថា ការ​បិទ​​នេះ​ជា​ការ​វាយ​មួយ​ព្រនង់​ធ្ងន់​​ទៅ​លើ​ការ​ដោះ​ស្រាយ​​​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​​និងជា​​ការ​វាយ​​ប្រហារ​រីក​រាល​ដាល​​ទៅ​លើ​សំឡេង​ដែល​រិះ​គន់​គណបក្ស​កាន់​អំណាច​​និង​លោក ហ៊ុន សែន។

​សេចក្តី​ថ្លែង​ការ​ណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​​​​នៅ​តាម​តូប​លក់​កាសែត​នានា​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​​​​គេ​ឃើញ​មាន​ចំណង​ជើង​កាសែត​​​ថា «​​ធ្លាក់​ចូល​ទៅ​ក្នុង​​ភាព​ផ្តាច់​ការ​​ទាំង​ស្រុង​» ​​ដែល​ជា​ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​​របស់​កាសែត​ឌឹខេម​បូឌា​ដេលី​ ​ដែល​បាវចនា​នៃ​កាសែត​នេះ​គឺ​ ​«​រាល់​ដំណឹង​ទាំង​អស់​គ្មាន​ការ​ភ័យ​ខ្លាច​ឬលម្អៀង​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s