អ្នក​ភូមិ​សង្ស័យ​ថា ​ក្រុមហ៊ុន​ជួល​មនុស្ស​ឲ្យ​តវ៉ា​ប្រឆាំង​អង្គការ

ប្រភព ៖ ភ្នំពេញបុស្តិ៍

បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​អង្គការ​សមធម៌​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​មាន​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ដែល​រស់នៅ​សហគមន៍ ដែល​រង​ផលប៉ះពាល់​មកពី​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ដោយ​ពួកគាត់​សង្ស័យ​ថា ការ​តវ៉ា​នោះ​អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ដែល​សហគមន៍​កំពុង​មាន​ជម្លោះ​ជាមួយ​។

កាលពី​ថ្ងៃ​សុក្រ​ កន្លង​ទៅ ​អ្នក​ភូមិ​ជាច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​អង្គការ​សមធម៌​កម្ពុជា​ដើម្បី​ប្រឆាំង​ទៅ​នឹង​អង្គការ​មួយ​នេះ​ថា​បាន​ «​ញុះញង់​»​សហគមន៍​ហើយ​បន្ទាប់​មក​ត្រូវ​បាន​រាយការណ៍​ថា​ ពួកគេ​បាន​ដាក់​ញត្តិ​មួយ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​ឲ្យ​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​។ អង្គការ​នេះ​ជា​តំណាង​សហគមន៍​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​។

ប៉ុន្តែ​លោក ភ្នុង សុគិត ដែល​ជា​កសិករ​មាន​អាយុ ៥៨ ឆ្នាំ​មកពី​ឃុំ​ត្រពាំង​ជោរ បាន​ថ្លែង​ថា​អ្នក​ដែល​បាន​បាត់បង់​ដីធ្លី​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​មិន​បាន​ចេញ​មក​តវ៉ា​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​គិត​ថា​មនុស្ស​មួយ​ក្រុម​នោះ​អាច​ត្រូវ​បាន​ក្រុមហ៊ុន​ជួល​។ ពួកគេ​ប្រហែល​ជា​ត្រូវ​បាន​ចេញ​ថ្លៃ​ឈ្នួល​រថយន្ត​ឲ្យ​ផ្តល់​ម្ហូប​អាហារ និង​លុយកាក់​មួយ​ចំនួន​ថែម​ទៀត​ផង​។ អង្គការ​សមធម៌​កម្ពុជា​ កំពុង​ធ្វើ​ការងារ​បាន​ល្អ​ដោយ​ពួកគេ​បាន​បង្រៀន​ពួកយើង​ឱ្យ​យល់​ដឹង​អំពី​សិទ្ធិ​របស់​យើង មិនមែន​ឲ្យ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​​ និង​ដើម្បី​ឲ្យ​ទទួល​បាន​សំណង​សមរម្យ​»​។

លោក​ ចាន់ សុឃឿន កសិករ​អាយុ ៤៩ ឆ្នាំ​ម្នាក់​ទៀត​បាន​លើក​ឡើង​អំពី​ការ​ប៉ាន់ស្មាន​របស់​គាត់​ថា​គាត់​ស្គាល់​មនុស្ស​មួយ​ចំនួន​នោះ​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​គឺជា​អតីត​អ្នក​តវ៉ា​ និង​ជា​ជនរងគ្រោះ​។ ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​»​។

លោក​បន្ថែម​ថា​លោក​មាន​ការ​សង្ស័យ​ថា​ក្រុមហ៊ុន​បាន​ជួល​ក្រុម​អ្នក​តវ៉ា​ពីព្រោះ​ពួកគេ​មិន​ទាន់​បាន​បង់​សំណង​ទៅ​ដល់​ជនរងគ្រោះ​ពី​ករណី​រំលោភ​យក​ដីធ្លី​នៅ​ឡើយ​ទេ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​វា​មិនមែន​ជា​ការ​តវ៉ា​ដ៏ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នោះ​ទេ​»​។

អ្នក​តវ៉ា​ដ៏សំខាន់​ម្នាក់​ក្នុង​ចំណោម​បាតុករ​ជាច្រើន​ទៀត​គឺ​លោក​ ជ័យ ប៊ឿន បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​។

លោក​ថ្លែង​ថា​៖ «​គ្មាន​នរណា​ម្នាក់​ជួល​ខ្ញុំ​ទេ​។ ខ្ញុំ​បាន​មក​ដោយសារ​តែ​យើង​បាន​មើល​ឃើញ​ថា​អង្គការ​នេះ​​កំពុង​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌ …»​។

លោក Andy Seng ប្រធាន​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​ដែល​មាន​ជម្លោះ​ជាមួយ​សហគមន៍​ក្នុង​ស្រុក​ឱរ៉ាល់​បាន​ថ្លែង​ថា​លោក​ទើប​តែ​បាន​ឮ​ថា​មាន​ការ​តវ៉ា និង​មាន​ការ​ដាក់​ញត្តិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

លោក​បាន​ឱ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា​ក្រុមហ៊ុន​លោក​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ហើយ​យើង​កំពុង​ធ្វើឲ្យ​អ្នក​ភូមិ​មាន​ផ្លូវ​ថ្មី​ធ្វើ​ដំណើរ​មាន​ការ​ផ្គត់ផ្គង់​ទឹកស្អាត​មាន​អគ្គិសនី​ប្រើប្រាស់​មាន​សាលារៀន មាន​មន្ទីរពេទ្យ មាន​ប្រព័ន្ធ​ធារាសាស្ត្រ និង​មាន​ឱកាស​ការងារ​ជាដើម​។ «​យើង​មិន​គាំទ្រ​សកម្មភាព​ណា​ដែល​ហួស​ពី​គម្រោង​អភិវឌ្ឍន៍​សហគមន៍​របស់​យើង​ទេ​។ សូម​កុំ​ភ្ជាប់​ក្រុមហ៊ុន​របស់​យើង​ជាមួយ​នឹង​ការ​តវ៉ា​នេះ​»​។

មិន​អាច​ទាក់ទង​អង្គការ​សមធម៌​កម្ពុជា និង​ក្រសួង​គ្រប់គ្រង​ដែនដី​បាន​ទេ កាលពី​ម្សិលមិញ​។

ប៉ុន្តែ​អ្នកស្រី​ ឃុន ឃន អាយុ ៦១ ឆ្នាំ បាន​ថ្លែង​ថា​អ្នកស្រី​ក៏​ជឿ​ថា​ការ​តវ៉ា​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដែរ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​អង្គការ​នេះ​គ្រាន់តែ​ជួយ​ពួកយើង​ឱ្យ​យល់​ដឹង​អំពី​សិទ្ធិ​របស់​យើង​ហើយ​ពួកគេ​បាន​ប្រាប់​យើង​មិន​ឱ្យ​ទាមទារ​ច្រើន​ជាង​អ្វី​ដែល​យើង​សម​នឹង​ទទួល​បាន​នោះ​ទេ​។ យើង​នឹង​ធ្វើ​ការ​តវ៉ា​ប្រសិន​បើ​អង្គការ​នេះ​ត្រូវ​បាន​បិទ​ពីព្រោះ​អង្គការ​នេះ​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​អ្វី​នោះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s