លោក សម រង្ស៊ី ថាសភាអឺរ៉ុបនឹងចាត់ការលោក ហ៊ុន សែន ករណីចាប់ខ្លួនលោ​ក​ កឹម សុខា​

ប្រភព ៖ VOD

អតីតមេដឹកនាំគណបក្សប្រឆំាង​ បានលើកឡើង​​ថា សភាអឺរ៉ុបតំណាង​ឲ្យ​២៧ប្រទេស ​នៅសប្តាហ៍​ក្រោយ​ នឹង​​ចាត់ការ​​មេដឹកនាំបក្សកាន់អំណាច​ ជុំវិញការចាប់ខ្លួនលោក កឹម សុខា។

លោក ​កឹម សុខា ត្រូវ​បានអយ្យ​ការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជា​​សម្ងាត់​ជា​មួយ​បរទេស​ ក្បត់​ជាតិ​កម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធ​នាគារ​ត្រពាំង​ផ្លុង​ ខេត្តត្បូងឃ្មុំ ជាប់​ព្រំដែនវៀតណាម។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក​របស់លោក ​កាល​ពី​ថ្ងៃទី៧ខែកញ្ញា ​ថា «ចាប់ពីសប្តាហ៍ក្រោយទៅ សភាអឺរ៉ុប តំណាងឲ្យ២៧ប្រទេស នឹងចាត់វិធានការ ដើម្បីថ្កោលទោស អំពើព្រៃផ្សៃរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងសារព័ត៌មាន ដែលហ៊ាននិយាយការពិតនៅប្រទេសកម្ពុជា»។

ភ្លាមៗនេះ VOD នៅមិនទាន់អាច​សុំការបំភ្លឺបន្ថែមពីសភាអឺរ៉ុប ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី បាននោះឡើយទេ​។

ទោះជាយ៉ាងណា VOD មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន និង​លោក សួស យ៉ារ៉ា​ បានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។

ចំពោះ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើស្ថានការណ៍នយោបាយកម្ពុជានៅតែបន្តឡើងកំដៅ លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាត​ព្វកិច្ចឃ្លាំមើលដំណើ​រការវិវឌ្ឍនៃ​ដំណើរកា​រប្រ​ជា​ធិ​​ប​តេ​យ្យ​​​​នៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។

លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូង គេបញ្ឈប់កូតា ឬក៏អាចគេបិទ​ទីផ្សារ​តែ​ម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មក គេអាចផ្តាច់ជំនួយយោធា បន្ទាប់​មក​​បិទទី​ផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិនបើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយា​យ​ជា​​ការ​​ព្រមព្រៀងអន្តរជាតិបាន»។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី០៣​ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណី​ចាប់ខ្លួន កឹម សុខា រំលោភអភ័យឯកសិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។

ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s