តុលាការមិនឲ្យតំណាងរាស្រ្តបក្សប្រឆាំងជួបលោក កឹម សុខា

ប្រភព ៖ VOD

តុលាការមិនអនុញ្ញាតឲ្យតំណាងស្រ្តបក្សប្រឆាំងចូលជួបសួរសុខទុក្ខ លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុងក្នុងសប្តាហ៍នេះទេ។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ តំណាងគណបក្សប្រឆាំងចំនួន៤រូបបានដាក់លិខិតមួយទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីសុំជួបសួរសុខទុក្ខប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី៣ត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ។

ក្នុងលិខិតចុះថ្ងៃខែដូចគ្នា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បដិសេធមិនឲ្យតំណាងរាស្រ្តទាំង៤នាក់នោះជួបទេ ដោយសំអាងថា សុំណុំរឿងរបស់ លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហើយថាចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ។

លោក កឹម សុខា ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ថា បានឃុបឃិតជាសម្ងាត់ជាមួយបរទេសក្បត់ជាតិកម្ពុជា និងទៅឃុំនៅពន្ធនាគារត្រពាំងថ្លុងជាប់ព្រំដែនវៀតណាម។

នាយកខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា សរសេរលើហ្វេសប៊ុករបស់លោកនៅ ថ្ងៃនេះថា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងបន្ទប់ពន្ធនាគារជាមួយ អ្នកទោសផ្សេងទៀត និងស្ថិតក្នុងឯកសណ្ឋានជាអ្នកទោស៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s