អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តឹង​ម្ចាស់-អ្នក​គ្រប់គ្រង​កាសែត​ ឌឹ ខេមបូឌា ដេលី

ប្រភព ៖ ភ្នំពេញបុស្តិ៍

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ពាក្យ​ប្តឹង​ម្ចាស់ និង​អ្នក​គ្រប់គ្រង​កាសែត​ ឌឹខេមបូឌា ដេលី ទៅ​តុលាការ​ក្នុង​ ២ ​បទល្មើស ខណៈ​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ត្រូវ​បាន​ប្តឹង​បន្ថែម​ដោយ​បទ​បរិហារកេរ្តិ៍​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ពាក្យ​ប្តឹង​លោក Benard Krisher លោកស្រី Deborah Krisher Steele ម្ចាស់​កាសែត ឌឹខេមបូឌា ដេលី ដែល​បាន​បិទ​ទ្វារ​កាលពី​ថ្ងៃ​ចន្ទ និង​លោក Douglas Eric Steele អ្នក​គ្រប់គ្រង​កាសែត​នេះ​ដោយ​ចោទប្រកាន់ ២ ​បទល្មើស​រួម​មាន​បទ​ប្រព្រឹត្ត​អំពើ​រារាំង​ដល់​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ និង​បទ​គេចវេះ​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា ១២៧ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​។

ពាក្យ​បណ្តឹង​របស់​លោក វ៉ាន់ ពុទ្ធិពល ដែល​ជា​អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្នើឲ្យ​តុលាការ​ចោទប្រកាន់​អ្នក​ទាំង ៣ តាម​មាត្រា ១៣៥ និង ១៣៦ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​។

​យោងតាម​មាត្រា ១៣៦ ការ​គេចវេះ​ពន្ធ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដោយ​ពិន័យ​ជា​ប្រាក់​ពី ១០ ​លាន​ទៅ​ ២០ ​លាន​រៀល ឬ​ជាប់​ពន្ធនាគារ​ពី ១ ​ឆ្នាំ ទៅ​ ៥ ​ឆ្នាំ ឬ​អាច​ពិន័យ​ប្រាក់​ផង​ជាប់​ពន្ធនាគារ​ផង​។ ចំណែក​បទ​ប្រព្រឹត្ត​អំពើ​រារាំង​ដល់​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ប្រឈម​ជាប់​ពន្ធនាគារ​ពី ១ ​ខែ​ទៅ​ ១ ​ឆ្នាំ ឬ​ពិន័យ​ប្រាក់​ពី​ ៥ ​លាន​ទៅ​ ១០ លាន​រៀល​ ឬ​ទោស​ទាំង​ ២ ​នេះ​។

កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ជំពាក់​បំណុល​ពន្ធដារ​ជាង​ ៦ ​លាន​ដុល្លារ​ក្នុង​ប្រតិបត្តិការ​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​។

លោក ពុទ្ធិពល សរសេរ​ក្នុង​ពាក្យ​បណ្តឹង​ដោយ​ចាត់​ទុក​ការ​មិន​បង់​ពន្ធ​នេះ​ថា ជា​ «​ការ​គេចវេះ​ពន្ធ​ដោយ​ចេតនា​ដោយ​ដឹង​មុន មាន​ការ​រៀបចំ​ទុក និង​ច្រើន​ដង​ទៅ​លើ​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ក្នុង​បំណង​បន្ថយ​ ឬ​បំបាត់​ប្រាក់​ពន្ធ​ដែល​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​តម្រូវ​ឲ្យ​បង់​…»​។

ចំណែក​ពាក្យ​បណ្តឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​បាន​ប្តឹង​លោកស្រី Deborah Krisher Steele ពី​បទ​បរិហារកេរ្តិ៍​តាម​មាត្រា ៣០៥ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ៨០០ លាន​រៀល​។ ពាក្យ​បណ្តឹង​នេះ​កើត​ចេញ​ពី​ការ​ដែល​លោកស្រី Deborah បាន​និយាយ​ថា​អគ្គនាយដ្ឋាន​បាន​ធ្វើឲ្យ​បែកធ្លាយ​នូវ​ព័ត៌មាន​ស្តីពី​ការ​កំណត់​ពន្ធ​ឡើង​វិញ​។

ពាក្យ​បណ្តឹង​បាន​សរសេរ​ឆ្លើយតប​ថា​៖ «​ចំពោះ​ព័ត៌មាន Freshnews ដែល​បាន​ចុះ​ផ្សាយ​អំពី​ការ​បែកធ្លាយ​លិខិត​នោះ​គឺ​អគ្គនាយកដ្ឋាន​មិន​បាន​ដឹង​ឡើយ​»​។

ពាក្យ​បណ្តឹង​បាន​បន្ត​ថា​៖ «​ទង្វើ​របស់​លោកស្រី Deborah ដែល​ធ្វើការ​ចោទ​ប្រកាន់​លើ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​សារ​អេឡិចត្រូនិក​របស់​លោកស្រី​គឺជា​ការ​បរិហារ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័នរដ្ឋ​ហើយ​ជា​ការ​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែល​មិន​អាច​ទទួល​យក និង​អត់ឱន​ឲ្យ​បាន​ឡើយ​»​។

លោក លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​អយ្យការ​បាន​ទទួល​ពាក្យ​បណ្តឹង​ហើយ និង​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​។

អគ្គនាយកដ្ឋាន​ពន្ធដារ និង​ម្ចាស់​ និង​អ្នក​គ្រប់គ្រង​កាសែត ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s