ខ្មែរ​ក្រៅ​ប្រទេស ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ចាប់​មេបក្ស​ប្រឆាំង

ប្រភព ៖ ភ្នំពេញបុស្តិ៍

​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កំពុង​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ជា​អន្តរជាតិ​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​លោក កឹម សុខា​។

កូនស្រី​របស់​លោក សុខា កញ្ញា កឹម សាម៉ាធីតា បាន​បង្ហាញ​នូវ​បញ្ជី​ដែល​គ្រោង​ធ្វើបាតុកម្ម​តវ៉ា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា បារាំង អាមេរិក និង​នូវែលសេឡង់​នៅ​លើ​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​។

លោក​ ហុង លឹម ​តំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ-អូស្ត្រាលី​នៅ​រដ្ឋ​វិកតូរៀ​ប្រទេស​អូស្ត្រាលី​កំពុង​ជួយ​រៀបចំ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​មែលប៊ន​។

លោក​ ហុង លឹម បាន​ថ្លែង​ថា​គោលដៅ​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​ដល់​សហគមន៍​អន្តរជាតិ​នានា​ឱ្យ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​។ ​«​យើង​ចង់​បញ្ជូន​សារ​ដ៏មាន​ឥទ្ធិពល​បំផុត​មួយ​ទៅ​កាន់​លោក ហ៊ុន សែន និង​សហសេវិក​របស់​គាត់​ថា​នេះ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ​»​។

លោក​ លឹម ​ថា​៖ «​វា​ជា​ការ​ខក​ចិត្ត​មួយ​ចំពោះ​ការ​ឆ្លើយតប​របស់​សហគមន៍​អន្តរជាតិ​ដែល​រហូត​មក​ដល់​ពេល​នេះ​ពួកគេ​ប្រតិកម្ម​ហាក់​មិន​អស់​សេចក្តី​នោះ​ទេ​»​។ ​«​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​ឆ្លើយតប​ឲ្យ​បាន​ខ្លាំងក្លា​រឹងមាំ និង​ម៉ឺងម៉ាត់​»​។

ខណៈ​ពេល​ដែល​ការ​ថ្កោលទោស​នៅ​តែ​បន្ត​កើតឡើង​ចេញ​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​នោះ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ប្រទេស​ណា​មួយ​បាន​សន្យា​ថា នឹង​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​នោះ​ទេ​។ នៅ​ពេល​ស្នើសុំ​ឱ្យ​ឆ្លើយតប​ចំពោះ​ការ​អធិប្បាយ​របស់​លោក​ លីម កាលពី​ម្សិលមិញ ស្ថានទូត​អូស្ត្រាលី និង​អាមេរិក បាន​បង្វែរ​ឲ្យ​ទៅ​មើល​សេចក្តី​ថ្លែងការណ៍​របស់​ពួកគេ​ពី​មុន​។

លោក Kingsley Abbott ទីប្រឹក្សា​ច្បាប់​ជាន់​ខ្ពស់​មកពី​គណៈកម្មាធិការ​ច្បាប់​អន្តរជាតិ (ICJ) ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​កម្ពុជា​នឹង​មាន​នៅ​លើ​ «​របៀបវារៈ​ខ្ពស់​» ​មួយ​នៅឯ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​។

ក្រុមប្រឹក្សា​នេះ​នឹង​ពិភាក្សា​គ្នា​អំពី​ដំណោះស្រាយ​មួយ​ដើម្បី​ពិនិត្យ​មើល​ការ​បន្ត​អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ហើយ​លោក Abbott បាន​ថ្លែង​ថា ICJ និង​អង្គការ​ដទៃ​ទៀត​កំពុង​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​រួម​មតិ​គ្នា​ទទួល​ស្គាល់​ថា​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​គឺ​កំពុង​ធ្លាក់​ចុះ និង​ជំរុញ​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។ ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ «​កំណត់​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​…​ហើយ​សហគមន៍​អន្តរជាតិ គួរ​ចាត់​វិធានការ​»​។

អនុប្រធាន​គណបក្ស​ប្រឆាំង​លោកស្រី​ មូរ សុខហួរ ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា​សង្គ្រោះ​ជាតិ​នឹង​មិន​រៀបចំ ឬ​ចូលរួម​បាតុកម្ម​តវ៉ា​ទាំង​នោះ​ទេ ដោយ​ភ័យ​ខ្លាច​មាន​អំពើ​ហិង្សា​៕ NS

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s