ប្រភព ៖ RFA
ពលរដ្ឋមានបញ្ហាដីធ្លីម្នាក់នៅស្រុកស្អាង ខេត្តកណ្តាល ជាមន្ត្រីកងរាជអាវុធហត្ថក្នុងចំណោមពលរដ្ឋបីគ្រួសារដែលត្រូវក្រុមសមត្ថកិច្ចវាយកម្ទេចផ្ទះ ដើម្បីយកដីប្រគល់ឲ្យភាគីឈ្នះក្តីនោះ ត្រូវអង្គភាពរបស់ខ្លួនឃុំខ្លួនមិនឲ្យចេញក្រៅ ឬមកជុំប្រពន្ធកូននោះទេ។ ភរិយាមន្ត្រីកងរាជអាវុធហត្ថស្រុកស្អាង លោក ប៉ុន ថន ឲ្យដឹងថា លោកត្រូវក្រុមសមត្ថកិច្ចចាប់បញ្ជូនខ្លួនយកទៅឃុំនៅអង្គភាពកងរាជអាវុធហត្ថស្រុកស្អាង កាលពីថ្ងៃទី៨ ខែកញ្ញា ខណៈក្រុមសមត្ថកិច្ចវាយកម្ទេចផ្ទះពលរដ្ឋទាំងបីគ្រួសារ ហើយមកដល់ពេលនេះ មិនទាន់ចេញមកក្រៅជួបជុំប្រពន្ធកូននៅឡើយទេ។
Advertisements