គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​នឹង​រាយការណ៍​នៅ​មុខ​អង្គការ​សហប្រជាជាតិ

ប្រភព ៖ RFA

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) នៅ​ពេល​ចេញ​ដំណើរ​ពី​កម្ពុជា ទៅ​កាន់​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ថា ក្រុម​ការងារ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នឹង​ត្រូវ​រាយការណ៍​ជូន​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​លោក ជិន ម៉ាលីន អះអាង​ថា​មាន​គោលដៅ​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ និង​ដើម្បី​ពន្យល់​សហគមន៍​អន្តរជាតិ​អំពី​កម្ពុជា ពិត និង​កម្ពុជា នៅ​លើ​សារព័ត៌មាន​បរទេស។

ទោះ​ជា​យ៉ាង​ណា ការ​រាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នេះ ក៏​ជួន​ពេល​ដែល​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ទីក្រុង​ហ្សឺណែវ ផង កំពុង​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​បក្ស​ប្រឆាំង វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាពិសេស​គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា តែ​ម្តង។

សហគមន៍​អន្តរជាតិ​ចាត់​ទុក​សកម្មភាព​ទាំងអស់​នេះ​ថា​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង និង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s