សមត្ថកិច្ច​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​៣​គ្រួសារ​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល

ប្រភព ៖ RFA

ក្រុម​សមត្ថកិច្ច​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ ៣​គ្រួសារ​ស្ថិត​នៅ​ភូមិ​ទួលក្រសាំង ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ​បណ្ដេញ​ពួកគេ​ចេញ​ពី​ដី​ដើម្បី​យកដី​នោះ​ប្រគល់​ទៅ​ភាគី​ម្ខាង​ទៀត​ដែល​ឈ្នះ​ក្តី។ ការ​អនុវត្ត​សាលា​ដីកា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ​នេះ បង្ក​ការ​ភ្ញាក់​​ផ្អើល​ពី​សំណាក់​ក្រុម​ពលរដ្ឋ​រហូត​ដល់​អភិបាល​ខេត្ត​កណ្ដាល ​ចេញ​មក​អន្តរាគមន៍។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ គឺ​កញ្ញា ថន អ៊ីញ ប្រាប់​ថា ឪពុកម្ដាយ​កញ្ញា​មក​រស់​នៅ​លើ​ដី​នេះ តាំង​ពី​ឆ្នាំ១៩៨៧ ហើយ​អាជ្ញា​មូលដ្ឋាន​ក៏​បានចេញ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​ដែរ ប៉ុន្តែ​នៅ​ពេល​ឪពុកម្តាយ​កញ្ញា​សុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​មន្ត្រី​សុរិយោដី​ស្រុក​មិន​ធ្វើ​ឲ្យ​ទេ ដោយ​លើក​ហេតុផល​ថា ដី​មាន​ជម្លោះ។ កញ្ញា ថន អ៊ីញ បន្តថា នៅ​ពេល​ភាគី​ជម្លោះ​ម្ខាង​ទៀត​ដែល​មាន​ងារ​ជា​ជំទាវ ​ឈ្មោះ ម៉ី កល្យាណ បែរ​ជា​ក្រុម​មន្ត្រី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទៅវិ​ញ។

កញ្ញា​បន្ត​ថា ភាគី​ជម្លោះ​ម្ខាង​ទៀត​ដែល​ចោទ​ប្រកាន់​ថា គ្រួសារ​កញ្ញា​រស់​នៅ​ដី​របស់​គេ​នោះ មិន​ដែល​បង្ហាញ​មុខ ឬ​ចុះ​មក​ដល់​ដី​មាន​ជម្លោះ​ម្តង​ណា​ឡើយ។

ផ្ទះ​​ពលរដ្ឋ ត្រូវ​សមត្ថកិច្ច វាយ​កម្ទេច នៅ​ខេត្ត​កណ្ដាល ៦២២
ពលរដ្ឋ​រើ​អីវ៉ាន់​ក្រោយ​សមត្ថកិច្ច​វាយ​កម្ទេច​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ទួលក្រសាំង ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

ជម្លោះ​ដីធ្លី​រវាង​ក្រុម​ពលរដ្ឋ​បី​គ្រួសារ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២១ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ​នេះ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា ភាគី​ជម្លោះ​ឈ្មោះ ប៉ាវ ម៉ាច ប៉ុន្តែ ប្រគល់​សិទ្ធិ​ទៅ​អ្នកស្រី ម៉ី កល្យាណ ដែល​មាន​ងារ​ជា​ជំទាវ ចេញ​មុខ​ប្តឹង​ទៅ​តុលាការ ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​មក​រស់​នៅ​លើដីរបស់​ខ្លួន។ ដី​មាន​ជម្លោះ​នេះ​ពលរដ្ឋ​ពីរ​គ្រួសារ​ថា ពួក​គេ​រស់នៅ​លើដី​ចំណីផ្លូវ និង​មួយ​គ្រួសារ​ទៀត​ជា​ប្រភេទ​ដីឡូត៍។ ពួកគេ​មាន​ជម្លោះ​ដីធ្លី​កាល​ពីឆ្នាំ២០០៤ និង​ផ្ទុះ​ឡើង​ខ្លាំង​កាល​ពី​អំឡុង​ដី​ឡើង​ថ្លៃ កាល​ពីឆ្នាំ២០០៧។

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី សាយ គីមអូន ឲ្យ​ដឹង​ថា ដី​ផ្ទះ​លោក​ស្រី​ជា​ប្រភេទ​ដី​ចំណី​ផ្លូវ។ គ្រួសារ​លោកស្រី​មក​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ១៩៩៦ និង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោកស្រី​ចោទ​ប្រកាន់​ថា ការ​អនុវត្ត​សាល​ក្រម​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌ និង​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ។

អាស៊ីសេរី​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី អ្នកស្រី ម៉ី កល្យាណ បាន​ទេ នៅ​ថ្ងៃ​ទី០៨ ខែកញ្ញា ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ភ្លាមៗ​នោះ​ដែរ សាលាដំបូង​ខេត្ត​កណ្ដាល ចេញ​សេចក្ដី​ថ្លែងការណ៍​ការពារ​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​នេះ​ទេ ដោយ​លើក​ឡើង​ថា ពលរដ្ឋ​បី​គ្រួសារ មាន​ឈ្មោះ ប៉ុន ថន អ៊ុង អ៊ីម និង​ឈ្មោះ សែ គឹមអូន ជា​អ្នក​សុំ​ដី​ភាគី​ឈ្នះ​ក្តី​រស់​នៅ ហើយ​មិន​ព្រម​ចាក​ចេញ។

នៅ​ពេល​មាន​ករណី​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​ដូច​នេះ អភិបាល​ខេត្ត​កណ្ដាល ម៉ៅ ភិរុណ បាន​ចុះ​ទៅ​ដល់​កន្លែង​ជម្លោះ និង​សន្យា​​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​ឡើង​វិញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s