តំណាង​ជនជាតិដើម​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពេលនេះ ឈឺចាប់​ស្ទើរ​ទ្រាំ​លែង​បាន

ប្រភព ៖ VOA

ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ លើកឡើង​ថា ផ្ទៃដី​សរុប​ជាង​៤ម៉ឺន​ហិកតា​នៅ​ក្នុង​ឃុំ​ប្រមេ និង​ឃុំ​ជា​ច្រើន​ទៀត ក្នុង​ស្រុក​ត្បែង​មានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប​នៃ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥​​នៃ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហេង ហ្វូ ដើម្បី​ដាំដំណាំ​អំពៅ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ជាក់​ស្ដែង សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច បាន​បង្ក​ការ​ឈឺចាប់​ដល់​ពួកគេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ​លោក យុន ឡូរ៉ង់ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា​ យ៉ាង​ដូច្នេះ​ថា៖

«ការ​អនុវត្តន៍​ជាក់​ស្ដែង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច មិន​ដែល​ទទួល​បាន​ដំណោះស្រាយ ដែល​ធ្វើ​ឲ្យ​យើង​នៅ​ពេល​នេះ គឺ​ដូច​ថា​មាន​ការ​ឈឺចាប់​ សឹង​ថា​ទ្រាំ​លែង​បាន»។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​រង​ផល​ប៉ះពាល់​ពី​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ កាល​ពី​សប្ដាហ៍​មុន ​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមការងារ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​និង​ជំនួញ ដោយ​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​នោះ ជួយ​រក​ដំណោះស្រាយ​សម្រាប់​ពួកគេ។

ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ លើកឡើង​ថា ផ្ទៃដី​សរុប​ជាង​៤ម៉ឺន​ហិកតា​នៅ​ក្នុង​ឃុំ​ប្រមេ និង​ឃុំ​ជា​ច្រើន​ទៀត ក្នុង​ស្រុក​ត្បែង​មានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប​នៃ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥នៃ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហេង ហ្វូ ដើម្បី​ដាំដំណាំ​អំពៅ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និយាយ​ថា ក្រុមហ៊ុន​ទាំង​៥​រួម​មាន​ ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ហេង ណុង ហេង រួយ និង​ហេង យូ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​នេះ មិន​ត្រឹមតែ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​របស់​សហគមន៍​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បំផ្លាញ​បរិស្ថាន សេដ្ឋកិច្ច​និង​វប្បធម៌​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង ចាប់​តាំង​ពី​ក្រុមហ៊ុន​ទាំង​នេះ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១២​មក។

លោក យុន ឡូរ៉ង់ ថ្លែង​ថា៖

«នៅ​ពេល​ដែល​យើង​ងើប​ តវ៉ា ឬ​ទាមទារទៅ​តាម​គោលការណ៍​ច្បាប់​ឬ​សិទ្ធិ​របស់​យើង បែរ​ជា​រង​ការ​ចោទប្រកាន់ គំរាមកំហែង រហូត​ដល់​ចោទ​យើង​ថា យើង​ចង់​បំបែក​រដ្ឋ​ បំបែក​អី​ទៀត។ នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ឈឺចាប់»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលកម្ពុជា ​បាន​ថ្លែង​ប្រាប់​វីអូអេ កាល​ពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​ចិន​ទាំង​៥​នេះ មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​នោះ​ទេ ហើយ​ទំហីដី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ សរុប​ទៅ​ មិន​បាន​ដល់​២ម៉ឺន​ហិកតា​ផង​ទេ។

លោក​បន្ត​ថា រដ្ឋាភិបាល​ ក៏​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​រួម​ទាំង​ជនជាតិដើមភាគ​ទាំង​នេះដែរ គឺ​លោក​ថា រដ្ឋាភិបាល បាន​និង​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជាបន្តបន្ទាប់​មក​ហើយ។

«ជន​ជាតិ​ដើម​ភាគតិច គាត់​មិន​មាន​ព្រំ​ដី​ទេ ពីព្រោះ​គាត់​ថា គាត់​ធ្វើ​ចម្ការ មួយ​ឆ្នាំ​ធ្វើ​តំបន់​នេះ​ មួយ​ឆ្នាំ​ធ្វើ​តំបន់​នោះ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​យើង​ជួប​បញ្ហា ប៉ុន្តែ មិនមែន​បាន​សេចក្ដី​ថា​ យើង​មិន​ដោះស្រាយ​ទេ គឺ​យើង​ដោះស្រាយ។ បើ​សិន​ជា​យើង​មិន​ដោះស្រាយ ប្រហែល​ជា​ធ្វើ​បដិវត្តន៍​ដី​ធ្លី​រួច​ស្រេច​ទៅ​ហើយ»។

មន្ត្រី​រដ្ឋាភិបាល​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ជារឿយៗ​ តែង​តែ​លើកឡើង​ថា គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​នេះ គឺ​ដើម្បី​ផ្ដល់​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​និង​កែប្រែ​របៀបរបប​និង​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច ឲ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។

ប៉ុន្តែ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​នេះ ហាក់​យល់​ឃើញ​ខុស​ពី​នេះ​ទៅ​វិញ។ លោក យុន ឡូរ៉ង់ មាន​ប្រសាសន៍​ថា៖

«ប្រសិន​ជា​ដូរ​ពី​ការ​រក​អនុផល​ព្រៃ​ឈើ​ ទៅ​ជា​ធ្វើ​ជា​កម្មករ​គេ ឬ​ក៏​អាច​ឈាន​ទៅ​ជា​ទាសករ​គេ​នៅ​ក្នុង​ជំនាន់​ថ្មី អា​ហ្នឹង​មិនមែន​ជា​ការ​អភិវឌ្ឍន៍​ដែល​ជនជាតិ​ដើម​ភាគ​តិច​យើង​ ត្រូវ​ការ​ទេ»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s