ពលរដ្ឋខ្មែររាប់រយនាក់តវ៉ានៅមុខក្រសួងការបរទេសអាមេរិក

ប្រភព ៖ VOD

ពលរដ្ឋខ្មែរអាមេរិករាប់រយនាក់ បានប្រមូល​គ្នា​ធ្វើ​បាតុក​​ម្មតវ៉ានៅមុខក្រសួងការបរទេសសហរដ្ឋអាមេរិក កាល​ពី​យប់មិញ​នេះ ដោយ​ទាមទារ​ទៅ​​រដ្ឋាភិបាលអាមេរិកឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ទាម​ទារ​ឲ្យ​ដោះលែងមេ​ដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ លោក កឹម សុខា។

កាលពី​យប់​ថ្ងៃទី១៥ ខែកញ្ញា ពលរដ្ឋអាមេរិក​ដើម​កំណើត​ខ្មែរ​រាប់រយនាក់ បានជួបជុំគ្នានៅមុខក្រសួងការបរទេស​អាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាល​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ពួក​គេ​​អះអាង​ថា មាន​ការរំលោភសិទ្ធិមនុស្ស និងគាប់សង្កត់សេរីភាពនយោបាយ។​

នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អតីតអគ្គកុងស៊ុលខ្មែរប្រចាំ​នៅ​ទីក្រុងឡូវែ (Lowell) សហរដ្ឋអាមេរិក លោក នួន វាសនា បាន​លើកឡើងពេលតវ៉ាថា លោក និង​ប្រជាពលរដ្ឋខ្មែរទាំងអស់​ព្រួយបារម្ភ​ពីស្ថាន​ការណ៍នយោបាយខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តរំលោភសិទ្ធិមនុស្ស តាម​រយៈការបិទវិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ការបិទសារ​ព័ត៌មាន​ឯករាជ្យក្នុងស្រុក​ និង ការចាប់​ខ្លួន​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​លោក កឹម សុខា។

លោក នួន វាសនា បន្តថា ប្រជាពលរដ្ឋមកពីរដ្ឋ​ផ្សេងៗបានជួប​ជុំគ្នាតវ៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលអាមេរិក​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស ដោះលែងលោក កឹម សុខា និង ធានា​ដល់​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌នាពេលខាងមុខ។

ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ជិត​ពីរ​សប្ដាហ៍​បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ជុំ​វិញ​សម្ដី​របស់​លោក ដែល​បាន​ថ្លែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣ អំពី​ការ​ជួយ​ជ្រោម​ជ្រែង​ខាង​ផ្នែក​ប្រជាធិបតេយ្យ​ពី​សំណាក់​សហរដ្ឋ​អាមេរិក។

មិន​មែន​មាន​តែ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទេ​ដែល​បាន​ធ្វើ​បាតុកម្ម​នោះ ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត ដូចជា​អូស្ត្រាលី​ជា​ដើម ក៏​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​រូប​នេះ​ផង​ដែរ។

ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​បរទេស ​បាន​កើត​ឡើង​​ក្រោយ​ពី​ការ​បិទ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ព្រោង​ព្រាត​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ ជាពិសេស​អង្គការ​សហ​ប្រជាជាតិ លើក​លែង​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​ប៉ុណ្ណោះ ដែល​បាន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា ចំណាត់​ការ​នេះ ជា​ការ​ការពារ​សន្តិសុខ និង​ស្ថេរភាព​ជាតិ​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s