អាជ្ញាធរ​បញ្ជា​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ទម្លាក់​បដា​ដែល​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ចេញ​ជា​បន្ទាន់

ប្រភព ៖ RFI

អាជ្ញាធរ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ កញ្ញា បាន​ណែនាំ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ទម្លាក់​បដា​ដែល​មាន​រូប​លោក កឹម សុខា ចេញ​ពី​មុខ​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទូទាំង​ប្រទេស ដោយ​លើក​ហេតុ​ផល​ថា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម។ សេចក្តី​ណែ​នាំ​របស់​ក្រសួង​មហា​ផ្ទៃ មិន​បាន​ធ្វើ​ឡើង​ជា​លាយ​ល័ក្ខ​អក្សរ​ទេ ខណៈ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​អះ​អាង​ថា នឹង​បន្ត​ដាក់​បដា​នេះ​រហូត​ដល់​មាន​ការ​សម្រេច​ចិត្ត​ជា​ថ្មី។ គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិល​មិញ យ៉ាង​ហោច​ណាស់ មាន​បដា​ចំនួន​៣ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​២ ត្រូវ​បាន​អាជ្ញាធរ​ទម្លាក់​ចេញ។

បទ​បញ្ជា​របស់​អាជ្ញាធរ​កម្ពុជា មិន​បាន​ធ្វើ​ឡើង​ជា​លាយ​ល័ក្ខ​អក្សរ​អ្វី​ទេ ប៉ុន្តែ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ ក្រសួង​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី-ខេត្ត ចុះ​ណែនាំ ដល់​សមាជិក​សមាជិកា និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រុះ​រើ​ចេញ​ជា​បន្ទាន់ នូវ​បដា​ទាម​ទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា នោះ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ចាត់​ទុក យុទ្ធនាការ​លើក​បដា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ខណៈ​ដែល​ករណី​របស់ លោក កឹម​ សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​នៅ​ឡើយ។ ហើយ​ថា ការ​យក​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ភ្ជាប់​ជាមួយ​នឹង​ករណី​របស់​លោក កឹម សុខា គឺ​ជា​ការ​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​វិញ​ទេ។ នេះ​បើ​តាម​លោក ខៀវ សុភ័គ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី ២៦ កញ្ញា បដា​ដែល​មាន​រូប​លោក កឹម សុខា ចំនួន​៣​ហើយ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​មុខ​ទី​ស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ។ មួយ​នៅ​រាជធានី​ភ្នំពេញ មួយ​នៅ​ខេត្ត​មណ្ឌលគីរី និង​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​កំពត។ លោក ម៉ៅ មុនីវណ្ណ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​តស៊ូ​មតិ​ក្នុង​របប​លទ្ធិ​ប្រជាធិបតេយ្យ។ បើ​តាម​លោក ម៉ៅ មុនីវណ្ណ ដដែល គណបក្ស​សង្រ្គោះ​ជាតិ មិន​ទាន់​មាន​ផែនការ​ដក​បដា​ទាំង​នោះ​ចេញ​វិញ​នៅ​ឡើយ​ទេ ល្គឹក​ណា​មិន​ទាន់​មាន​សេចក្តី​ណែនាំ​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហា​ផ្ទៃ។

គួរ​រំលឹក​ជូន​ថា ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ទី​២៥​កញ្ញា​មក គណៈកម្មការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សម្រេច​លើក​បដា​នៅ​តាម​ទី​ស្នាក់​ការ​គណបក្ស​នៅ​ទូទាំង​ប្រទេស ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ។ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ នេះ​គឺ​ជា​យុទ្ធនាការ​ថ្មី បន្ទាប់​ពី​ការ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​លោក កឹម សុខា នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​២​សប្តាហ៍​កន្លង​មក មិន​ទទួល​បាន​លទ្ធផល។ គិត​ត្រឹម​ថ្ងៃ​ទី ២៧ កញ្ញា​នេះ មាន​រយៈ​២៥​ថ្ងៃ​ហើយ ដែល​លោក កឹម សុខា ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន ពី​បទ​ក្បត់​ជាតិ ខណៈ​ដែល​តុលាការ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី ២៦ កញ្ញា បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ដដែល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s