ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ជំរុញ​អោយ​អាមេរិក​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា

ប្រភព ៖ RFA

ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ​រាប់​រយ​នាក់ មក​ពី​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ កញ្ញា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ (Donald Trump) គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត។

ក្រុម​បាតុករ​ភាគ​ច្រើន​បាន​ចោទ​រដ្ឋាភិបាល លោក ហ៊ុន សែន ថា ជា​ឃាតក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នក​ទៅ​ចូលរួម​បាតុកម្ម​ខ្លះ​ទៀត ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ធ្វើ​តាម​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ស្ថានការណ៍​នៅ​កម្ពុជា វិល​មក​រក​ភាព​ដើម​វិញ ហើយ​អាច​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ទីន ហ្សាការីយា អំពី​រឿង​នេះ៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s