បញ្ជូន​ជន​បំផ្លាញ​កញ្ចក់​ដាក់​រូប​ថ្នាក់​ដឹកនាំ CPP ទៅ​តុលាការ

ប្រភព ៖ ភ្នំពេញបុស្តិ៍

សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ជនជាតិ​ន័រវេស​ម្នាក់​ដែល​ជា​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​វាយ​បំផ្លាញ​ផ្ទាំង​កញ្ចក់​ដែល​សម្រាប់​តាំង​បង្ហាញ​ពី​រូបថត ឬ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​ខណ្ឌ​ដូនពេញ​។

លោក​ ហួត ចាន់យ៉ារ៉ាន់ អធិការ​ខណ្ឌ​ដូនពេញ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ GISLE REIKVAN ភេទ​ប្រុស​អាយុ ៥០ ឆ្នាំ​ជនជាតិ​ន័រវេស ស្នាក់​នៅ​ផ្ទះ​សំណាក់​មុនីវង្ស​ជាន់​ទី ៣ បន្ទប់ ៣៣៣៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។

​លោក​បន្ថែម​ថា​ជន​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​វាយ​បំផ្លាញ​ផ្ទាំង​កញ្ចក់​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​នៅ​ខណ្ឌ​ដូនពេញ​កាលពី​យប់​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ​ ២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៩០ ក្នុង​សង្កាត់​វត្តភ្នំ​។

លោក​បន្ត​ថា​បុរស​ជនបរទេស​នេះ​បាន​ចេញ​ពី​ផឹកស៊ី​ស្រវឹង​ស្រា​ដើរ​ទៅ​វាយ​កញ្ចក់​ដែល​មាន​បិទ​រូប​លោក​ ហ៊ុន សែន នៅ​មុខ​ទីតាំង​គណបក្ស​ប្រជាជន​ទល់​មុខ​សាលា​ខណ្ឌ​ដូនពេញ​បណ្តាល​ឲ្យ​បែក​កញ្ចក់​មុត​ដៃ​ហូរឈាម ហើយ​ហែក​រូប​គណបក្ស​ប្រជាជន​ និង​រូប​លោក​ ហ៊ុន សែន ចោល​ទៀត​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​។

លោក​ ចាន់យ៉ារ៉ាន់ ​បញ្ជាក់​ថា​៖ «​ជន​សង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ពាក់ព័ន្ធ​សំណុំ​រឿង​វាយ​បំផ្លាញ​ទូរម៉ាស៊ីន ATM របស់​ធនាគារ​ ABA ប៉ុន្មាន​ខែ​មុន​នេះ​ប៉ុន្តែ​ជន​នេះ​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​ម្តាយ​គេ​បាន​ផ្ញើ​លុយ​សង​ថ្លៃ​ខូចខាត​របស់​ធនាគារ​»​។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ន័រវេស​មិន​ដឹង​ថា​គាត់​ចេញ​មកពី​ផឹកស៊ី​កន្លែង​ណា​ទេ​ក្នុង​ស្ថានភាព​ស្រវឹង​ដើរ​មក​ដល់​មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​បាន​ដាល់​កញ្ចក់​ដែល​មាន​ដាក់​តាំង​រូប​លោក​ ហ៊ុន សែន និង​រូប​លោក ហេង សំរិន បណ្តាល​ឲ្យ​បែក​កញ្ចក់​។

ពលរដ្ឋ​ដដែល​បន្ថែម​ថា​ជនបរទេស​នោះ​បាន​ហែក​រូប​គណបក្ស​ប្រជាជន​ និង​ហែក​រូប​លោក​ ហ៊ុន សែន មួយ​សន្លឹក ទើប​បុរស​ខាង​លើ​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​សំណាក់​ទាំង​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ឈាម​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើត​ហេតុ​។ ជន​នោះ​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​មាន​បំណង​វាយ​កញ្ចក់​ទូ​ទេ គឺ​មកពី​គាត់​ស្រវឹង​ស្រា​ហើយ​ដើរ​ទៅ​ដួល​ប៉ះចំ​កន្លែង​នោះ​ទើប​គាត់​ភ័យ​ពេក​រត់​គេច​តែ​ម្តង​។

លោក ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អធិប្បាយ​លម្អិត​លើ​ករណី​នេះ​ទេ​គ្រាន់​តែ​ឲ្យ​ដឹង​ថា​៖ «​ប៉ូលិស​បញ្ជូន​មក​ខ្ញុំ តែ​ខ្ញុំ​បាន​បញ្ជូន​បន្ត​ទៅ​លើ​ទៀត ហើយ​អត់​ដឹង​ថា​ចៅក្រម​រូប​ណា​កាន់​សំណុំ​រឿង​នេះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s