NDI ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ ថា​ជា​ការ​​បង្ក​ការ​ភ័យខ្លាច​មុន​ការបោះឆ្នោត​​ឆ្នាំ​២០១៨

ប្រភព ៖ VOA

អង្គការ​ National Democractic Institute ឬ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​បង្កើត​បរិយាកាស​ភ័យខ្លាច​គ្រប់ទិសទី ខណៈ​ការ​បោះឆ្នោត​ជាតិ​ ខិត​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង ការណ៍​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នេះ​ លែង​ឲ្យ​ដំណើរ​នៅ​កម្ពុជា​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ និង​ការ​បិទ​កាសែត​ ដឺខេមបូឌា ដេលី និង​វិទ្យុ​អាស៊ី​សេរី នៅ​កម្ពុជា​ ហើយ​និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា ជាដើម។

វិទ្យាស្ថាន NDI បាន​លើក​ឡើង​ថា​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿជាក់​បាន តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី ហើយ​និង​លទ្ធភាព​ចូលរួម​របស់​គណបក្ស​នយោបាយ​នានា​ ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ដំណើរ​ការ​នយោបាយ។

ប៉ុន្តែ អង្គការ​នេះ អះអាង​ថា ដំណើរការ​បោះឆ្នោត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ មិន​ទាន់​ត្រូវ​តាម​តម្រូវ​ការ​ទាំង​នេះ​ទេ ហើយ​ការ​បោះឆ្នោត​នេះ «នឹង​ខ្វះ​ភាព​ស្របច្បាប់​តាម​បែប​ប្រជាធិបតេយ្យ»។

អង្គការ​ដែល​បាន​ធ្វើ​ការ​ងារ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដូច​ជា​ការ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត ​សួរ​ដេញដោល​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាដើម​នោះ ក៏​បាន​អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្លាស់ប្ដូរ​ចិត្ត​ ហើយ​ងាក​ត្រឡប់​មក​រក​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

វិទ្យាស្ថាន​ NDI នេះ ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដំណើរការ​ឡើងវិញ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ណាមួយ ហើយ​និង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​នានា ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌។ អង្គការ ​NDI​ ក៏​លើកឡើង​ទៀត​ថា​ វា​នៅ​មិន​ទាន់​ហួសពេល​ទេ សម្រាប់​រដ្ឋាភិបាល ​ផ្លាស់ប្ដូរ​ចិត្ត ក្នុង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​នេះ ​វិល​ត្រឡប់​ទៅ​បន្ត​កម្មវិធី​ការងារ​ដែល​មិន​ប្រកាន់​បក្ស​នយោបាយ​ណាមួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ផង​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s