ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ជាង ១៣០០ ខ្នង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ភ្លៀងប៉ុន្មានថ្ងៃនេះ ធ្វើតំបន់​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​​លិច​ទឹក។ ហេង ជីវ័ន

បន្ទាយមានជ័យៈ ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ១៣០០ ខ្នង​ក្នុង​ស្រុក ក្រុង ចំនួន ៣ នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​រង​ការ​ជន់លិច​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់​អូរ​ព្រំដែន​ថៃ ប៉ុន្តែ​ពុំ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​​ កាលពី​ម្សិលមិញ​ថា​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់​អូរ​ព្រំដែន​ថៃ​យ៉ាង​គំហុក​កាលពី​ថ្ងៃ​អង្គារ លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ១៣៨២ ខ្នង​ក្នុង​ស្រុក-ក្រុង​ចំនួន​បី​នៃ​ខេត្ត​បន្ទាយមានជ័យ​ រួមមាន​ក្រុង​សិរីសោភ័ណ​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​បាន​រង​ការ​ជន់​លិច​។ ក្នុង​នោះ​លំនៅឋាន​ពលរដ្ឋ​ចំនួន ៣៥០ គ្រួសារ​ស្ថិត​ក្នុង​ឃុំ​ទួលពង្រ​ និង​ឃុំ​អូរសុព័រ ក្នុង​ស្រុក​ម៉ាឡៃ​ បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​។

លោក​ វី បញ្ជាក់​ថា​៖ «​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ការ​ខូចខាត​ស្រូវ​ពូជ​របស់​ប្រជាកសិករ​អស់​ជាង​ ៣,១ ​តោន​ប៉ះពាល់​ដំណាំ​រួមផ្សំ​ចំនួន​ជាង​ ៣ ​ហិកតា ខណៈ​ពលរដ្ឋ​មាន​ចំនួន​ ៥៧ ​នាក់​ក្នុង​ចំណោម ៣៥៨ ​នាក់​»​។

លោក ឯម សុខា អភិបាលស្រុក​ម៉ាឡៃ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ឥឡូវ​នេះ​នៅ​ ឃុំ​ម៉ាឡៃ​, អូរ​ស្រឡៅ និង​ឃុំ​បឹងបេង ទឹក​បាន​ហូរ​ស្រក​អស់​ទៅវិញ​ហើយ ប៉ុន្តែ​នៅ​ឃុំ​ទួលពង្រ និង​ឃុំ​អូរសុព័រ ទឹក​បាន​បន្ត​ការ​ជន់​លិច​កាន់តែ​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​នៅ​ពេល​នេះ​ក្រុម​កម្លាំង​បញ្ជាការ​កងឯកភាព​យើង​កំពុង​បន្ត​ចុះ​អន្តរាគមន៍​ដល់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​ពីរ​ខាង​លើ​នេះ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s