សហគមន៍​ដីធ្លី​ចាត់​ទុក​ការ​ហាម​​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ជា​ទង្វើ​ផ្ដាច់ការ

ប្រភព៖ វិទ្យុអាស៊ីសេរី

ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។

សហគមន៍​រងគ្រោះ​ធ្លី​នៅ​រាជធានី​ភ្នំពេញ មាន​សហគមន៍​ពលរដ្ឋ​បឹងកក់ សហគមន៍​បុរី​កីឡា និង សហគមន៍​ព្រលាន​យន្តហោះ​អេសអូអេស (SOS) បញ្ចេញ​ប្រតិកម្ម ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក លើក​ទី៣២ ឆ្នាំ​២០១៧​នេះ។

អ្នកស្រី ស៊ា ណារ៉េត ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ តុលា​ថា ក្រុម​សហគមន៍​រងគ្រោះ​ដីធ្លី​មិន​ពេញចិត្ត ចំពោះ​លោក ហ៊ុន សែន ដែល​ចេញ​លិខិត​កាលពី​ថ្ងៃ​ទី​១៤ តុលា ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦ តុលា។ អ្នកស្រី​បញ្ជាក់​ថា រាជរដ្ឋាភិបាល​លោក ហ៊ុន សែន មិន​គ្រាន់តែ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​នោះ​ទេ សូម្បីតែ​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី មាន​គ្នា​តែ ១០០​នាក់ ក៏​រដ្ឋាភិបាល​ភ័យខ្លាច​ដែរ។

អ្នកស្រី ស៊ា ណារ៉េត សំដែង​នូវ​ការ​ឈឺចាប់ ដោយសារតែ​អ្នកស្រី និង​ពលរដ្ឋ​បឹងកក់ ជាង​៣​ពាន់​គ្រួសារ បាន​រងគ្រោះ​ធ្លាក់ខ្លួន​ក្រី​ក្រី ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​បឹងកក់​របស់​រដ្ឋាភិបាល មិនបាន​ផ្ដល់​សំណង​សមរម្យ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ ម្ចាស់​ដី។ អ្នកស្រី បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ជា រដ្ឋាភិបាល​ផ្ដាច់ការ មិន​គោរព​សិទ្ធិ​ពលរដ្ឋ​ជាដើម។ ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ បន្ត​ធ្វើ​អាក្រក់ និង​ពុករលួយ​ដី​របស់​ពលរដ្ឋ​យក​ទៅ​ឲ្យ​ឈ្មួញ​ដដែល។ អ្នកស្រី​ចាត់​ទុក​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ពលរដ្ឋ​សំដែង​មតិ​នេះ គឺ​រដ្ឋាភិបាល​នៅតែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពិត ហើយ​មន្ត្រី​ពុករលួយ និង​ឈ្មួញ​អាក្រក់​នៅតែ​អាច​បន្ត​ធ្វើបាប​ប្រជាពលរដ្ឋ​គ្មាន​ថ្ងៃ​ឈប់ឈរ​ឡើយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s