ជម្លោះដីធ្លីមួយចំនួននៅខេត្តកោះកុងត្រូវបានដោះស្រាយ ខណៈជិតបោះឆ្នោត

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង

អ្នកមានជម្លោះដីធ្លី នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់មួយចំនួន ខណៈមួយចំនួនទៀត កំពុងបន្តដោះស្រាយ។

កន្លងមក អ្នកមានជម្លោះដីធ្លី នៅខេត្តកោះកុងជាង១០០គ្រួសារ ធ្លាប់ដាក់ញត្តិទៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លី ដែលពលរដ្ឋថាពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពីរគឺ ក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះ​កុងផ្លែនថេសិន របស់លោក ហេង ហ៊ុយ។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់វីអូឌីនៅថ្ងៃចន្ទទី០៩ខែតុលានេះថា កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី និងក្រុមហ៊ុន ហេង ហ៊ុយ បានដោះស្រាយបញ្ចប់ញ្ហាដីធ្លីឲ្យពួកគាត់ ដោយបានប្រគល់ដីលំនៅឋានទំហំជាង៥០ហិចតាឲ្យពួកគាត់ទាំង១៧គ្រួសារវិញ។ ប៉ុន្តែសម្រាប់ពលរដ្ឋ១៧៥គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ អ្នកស្រីថា នៅមិនទាន់ដោះស្រាយឡើយនៅឡើយ។ អ្នកស្រីស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយ ដើម្បីបញ្ចប់បញ្ហាវិវាទដីធ្លី ដែលបានអូសបន្លាយជិត១០ឆ្នាំនេះ។

អ្នកស្រី៖ «យើងសង្ឃឹមថា ឯកឧត្ដម ជា សុផារ៉ា និងសម្ដេច មិនបោះបង់នៅអ្វីដែលពួកខ្ញុំទាមទារកន្លងទៅ ក្នុងករណីដីស្ករអំពៅរបស់ក្រុមកោះកុងស៊ូហ្គឺ ដែលកន្លងមក គឺជាក្រុមហ៊ុន លោក លី យ៉ុងផាត់ នោះ។ ចឹងយើង រំពឹងថា ពួកគាត់នឹងផ្ដល់អាទិភាពក្នុងការដោះស្រាយឲ្យវិវាទដីនេះ បញ្ចប់ក្នុងរយៈពេលខ្លីខាងមុខនេះ ដល់ពួកខ្ញុំ​ ១៧៥គ្រួសារទៀត»។

ទោះជាយ៉ាងណា មន្ត្រីសម្រួលសម្រួល នៃក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គឺ លោក ស៊ិន សត្ថា លើកឡើងថា ក្រុមហ៊ុនកោះកុងស៊ូហ្គឺ លែងជារបស់លោក លី យ៉ុងផាត់ ទៀតហើយ។

លោកមានប្រសាសន៍ថា៖ «ជាទូទៅ យើងច្រឡំយូរហើយ និយាយជារួម ពាក់ព័ន្ធបញ្ហានៅកោះកុង លែងពាក់ព័ន្ធនឹងគាត់ទៀតហើយ លោកឧកញ៉ា (លោក លី យ៉ុងផាត់) នៅតែកំពង់ស្ពឺមួយទេ»។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ រដ្ឋាភិបាល បានបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពន្លឿនដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លី យ៉ាងតិចចំនួនបីខេត្ត ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនស្ករអំពៅ នៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ។  ការពន្លឿការដោះស្រាយនេះ ធ្វើឡើងស្របពេល កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

ចំណែក នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ធ្លាប់លើកឡើងថា យន្តការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់រដ្ឋាភិបាលពេលនេះ ជាផ្នែកមួយជួយស្តារមុខមាត់ គណបក្សកាន់អំណាច ខណៈការបោះឆ្នោតជាតិជិតមកដល់។

លោកបន្ថែមថា៖ «គណបក្សប្រជាជន គាត់មិនអាចមើលងាយរឿងតូចតាចនេះបានទេ។ បើគាត់ប្រមូលផ្តុំ វាអាចធ្វើឲ្យអាធំបាស់ជើង ឬក៏រាប! អញ្ចឹងត្រូវតែយកចិត្តទុកដាក់តូចៗហ្នឹង វាងាយដោះស្រាយផង វាមិនមានអីពិបាកក្នុងការដោះស្រាយទេ អញ្ចឹងខ្ញុំគិតថា គណបក្សកាន់អំណាច គាត់មិនឆោតល្ងង់ទេ គាត់ត្រូវតែដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យប៉ះពាល់ទៅដល់សំលេងឆ្នោតរបស់គណបក្សកាន់អំណាចនៅការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ»។

គួររលឹកថា ពលរដ្ឋខេត្តកោះកុង ជិត២០០គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ អះអាងថា ពួកគេ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងផ្លែនថេសិន ដោយថា បានបាត់បង់ដីទំហំ ៨៤១ហិចតា តាំងពីឆ្នាំ២០០៦ និងខ្លះតាំងពីឆ្នាំ២០០៩៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s