មនុស្សជាង១០០នាក់ស្លាប់ ខណៈរដ្ឋាភិបាលថាស្ថានភាព​គ្រោះ​មហន្តរាយមិន​ធ្ងន់​ធ្ងរ

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ប្រធាន​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​លោក​ ញឹម វណ្ណដា

គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាងថា​ ស្ថានភាព​គ្រោះ​មហន្តរាយនៅកម្ពុជា ​ក្នុងឆ្នាំ​នេះ ​មិន​ធ្ងន់​ធ្ងរ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ខណៈរបាយការណ៍បង្ហាញថា មនុស្ស​ជាង​ ១០០នាក់​ បាន​បង់​ជិវិត​ ដោយ​សារ​គ្រោះ​ធម្មជាតិ ​ក្នុង​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៧​នេះ។

ប្រធាន​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ​លោក​ ញឹម វណ្ណដា ប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​បើ​ក​វេទិកា «អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ» នៅព្រឹក​ថ្ងៃទី១៣តុលា​នេះ​​ថា​ នៅ​ឆ្នាំ​នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ ​មាន​សភាពមិន​ធ្ង​ន់​ធ្ងរ​នោះ​ទេ ដោយ​សារ​កត្តាធម្មជាតិ មាន​អំណោយ​ផល​សម្រាប់​កម្ពុជា ខណៈមនុស្ស​១០៥​នាក់ ​បាន​ស្លាប់​បាត់​បង់​ជិវិត ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ ​៧៥​នាក់ បានបាត់បង់ជីវិត ​ដោយសារ​រន្ទះ​បាញ់។

លោក​ថា៖ «ដូច តំណាងលោកជំទាវអភិបាលរាជធានី ឯកឧត្តមតំណាងអភិបាលខេត្ត បានធ្វើចំណាប់អារម្មណ៍ថា ខិតខំដោះស្រាយបញ្ហានេះ ឲ្យបានល្អ នឹងមានសុវត្ថិភាព។ បានសេចក្តីថា ទីក្រុងស្អាតបានន័យថា ជៀសវាងមានបញ្ហាគ្រោះជំនន់ទឹកភ្លៀង ​ក្រៅពីនោះ ទឹកជំនន់ទន្លេមេគង្គ ដូចមិនមានទេក្នុងស្ថានភាពមួយ ដែលយើងគ្រប់គ្រងបានល្អ»

នៅថ្ងៃ​ទី​១៣​ខែតុលានេះ គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបាន​រៀប​ចំ​ទិវា​ អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោម​ប្រធាន​បទ «សុវត្ថិភាព​និងភាពធន់​សហគមន៍​សម្រាប់ភាព​ធន់អាស៊ាន» និង​ទិវា​អន្តរ​ជាតិកាត់បន្ថយគ្រោះមហន្តរាយ ក្រោម​ប្រធានបទ​ «លំនៅឋាន​សុវត្ថិភាព»។

របាយការណ៍​ទិន្នន័យ​របស់​គណកម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះ​មហន្តរាយ ​ឲ្យ​​ដឹង​ថាចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ​មក​ដល់​បច្ចប្បន្ន​នេះ ​គ្រោះ​មហន្តរាយ​ បាន​សម្លាប់ជិវិត​​មនុស្ស​អស់​២ ២២០នាក់ ខណៈលំនៅឋាន​ជាង​៦​ម៉ឺន​ខ្នង ត្រូវ​បាន​បំផ្លាញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s