ពលរដ្ឋ​​ខែត្រ​ព្រះវិហារ​៧​នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​ឥទ្ធិពល

អាជ្ញាធរ​ខែត្រ​ព្រះវិហារ​ចាប់ខ្លួន​ពលរដ្ឋ មាន​វិវាទ​ដីធ្លី ៧​នាក់ ក្រោម​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សួង ចន្ទ្រា រស់នៅ​ខែត្រ​សៀមរាប។ ការ​ចាប់​ខ្លួននេះ​ធ្វើឡើង បន្ទាប់ពី​អ្នកភូមិ ច្រូតស្រូវ​លើ​ដី​មួយ​កន្លែង​កំពុង​មាន​វិវាទ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ជា​ទម្រង់​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

តុលាការ​ខែត្រ​ព្រះវិហារ​សម្រេច​ដោះលែង​ស្ត្រី ៣​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្នុង​ចំណោម​ពលរដ្ឋ ៧​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី៣ តុលា រឿង​វិវាទ​ដីធ្លី​ជាមួយ​ស្ត្រី​ម្នាក់ មាន​ងារ​ជា​ជំទាវ រស់នៅ​ខែត្រ​សៀមរាប។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៧​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន គឺ​លោកស្រី អ៊ុក ស្រីអូន វ័យ ២៨​ឆ្នាំ ចាត់​ទុក​ការ​ចាប់ខ្លួន​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌។ លោកស្រី​កត់​សម្គាល់​ថា អ្នកភូមិ ៨​គ្រួសារ​បាន កាប់​រាន​ដី​ព្រៃ ១០​ហិកតារ កាលពី​ឆ្នាំ​២០១២ ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត និង​សង់​លំនៅឋាន រហូតដល់​ឆ្នាំ​២០១៥ បុរស​ម្នាក់​ឈ្មោះ សាន់ ទូច អះអាង​ថា ដី​នោះ​ជា​ដី​របស់​គាត់ ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់ តាំងពី​ឆ្នាំ ២០០៣។ ក្រោយ​មក​បុរស​នោះ បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ដោយមាន​អាជ្ញាធរ​ឃុំ​ដឹងឮ ក៏ប៉ុន្តែ​រហូតដល់​ឆ្នាំ២០០៨ ស្រាប់​តែ​លោកជំទាវ ឈ្មោះ សួន ចន្ទ្រា អះអាង​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​របស់​ខ្លួន មាន​អាជ្ញាធរ​ឃុំ​ទទួលស្គាល់ តាំងពី​ឆ្នាំ ២០០៨៖ «ខ្ញុំ​យល់ថា អត់​មាន​យុត្តិធម៌​សោះ ព្រោះ​អី​ស្រូវ​ហ្នឹង​ជា​ស្រូវ​របស់ខ្ញុំ​ព្រោះ ដល់​ពេល​ខ្ញុំ​ច្រូត​ទៅ គេ​ចាប់​ខ្ញុំ​ដាក់គុក គ្រាន់តែ​ច្រូតស្រូវ​សោះ ក៏​ទោស​ធ្ងន់​ម្ល៉េះ។ ព្រោះ​អី​ពាក់ព័ន្ធ​រឿង​ដីធ្លី ព្រោះ​អី​គេ​មក​សួរ​ខ្ញុំ គេ​បង្ខំ​ខ្ញុំ​ឲ្យ​រុះ​ផ្ទះ»។

ស្ត្រី​ដដែល​បន្ត​ថា នគរបាល​អធិការ​ស្រុក​គូលេន បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​លើ​កំណត់ហេតុ​មួយ ដោយ​ព្យាយាម​លាក់បាំង​មិន​ឲ្យ​ពលរដ្ឋ​អាន​ខ្លឹមសារ​ក្នុង​កំណត់ហេតុ​នោះ​ទេ។ ក្រោយ​ពី​ពលរដ្ឋ​ផ្តិត​មេដៃ​រួច ទើប​អ្នកភូមិ​ដឹង​ថា ខ្លឹមសារ​ក្នុង​កំណត់ហេតុ​នោះ បង្គាប់​ឲ្យ​អ្នកភូមិ​ទទួល​ស្គាល់​ថា ពិតជា​លួច​ច្រូតស្រូវ​លើ​ដី​ឈ្មោះ សួន ចន្ទ្រា មែន។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង អ្នកស្រី សួន ចន្ទ្រា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា។

មេឃុំ​ស្រយង់ លោក ប៉ែន ឡាម ឲ្យ​ដឹង​ថា មន្ត្រី​សុរិយោ​ដី​ស្រុក ធ្លាប់​ចុះ​ត្រួតពិនិត្យ និង​វាស់វែង​ដី មាន​ជម្លោះ​នោះ​ដែរ ហើយ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ហើយ​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ឋិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​តុលាការ​ខែត្រ​ព្រះវិហារ។ លោក​បន្ថែម​ថា លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​ដីធ្លី​នេះ របស់​អាជ្ញាធរ​ឃុំ​មុនៗ បាន​បញ្ជូន​ទៅ​តុលាការ​រួចហើយ​ដែរ ហើយ​ឯកសារ​ទាំងនោះ លោក​ពុំ​បាន​ដឹង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​តំណែង​ជា​មេឃុំ​នៅ ឆ្នាំ​២០១៣៖ «ព្រោះ​ពួក​ខ្ញុំ​បាន​រាយការណ៍​ជូន​អស់ហើយ ពី​សភាពការណ៍​កើតឡើង​ពាក់ព័ន្ធ​ចម្រូងចម្រាស​នោះ។ បញ្ហា​ដី​របស់​លោក សាន ទូច និង​សួន ចន្ទ្រា​ឲ្យ​សមត្ថកិច្ច​ថ្នាក់លើ​ត្រូត​ពិនិត្យ​ជាក់ស្ដែង»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់ថា ប្រសិនបើ​មន្ត្រី​នគរបាល​យុត្តិធម៌ បង្គាប់​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ដោយ​បង្ខំ គឺជា​ទម្រង់​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បំពាន​ច្បាប់។ លើស​ពី​នេះ មន្ត្រី​នគរបាល​យុត្តិធម៌​មុន​ពេល​ឲ្យ​ពលរដ្ឋ​ផ្លិត​មេដៃ​លើ​កំណត់ហេតុ​របស់​ខ្លួន ត្រូវ​អាន​ខ្លឹមសារ​កំណត់ហេតុ​នោះ ឲ្យ​ពលរដ្ឋ​ស្ដាប់​ជា​មុន​សិន»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​ការ​ចាប់​ខ្លួន​ពលរដ្ឋ មុន​ពេល​ដែល​តុលាការ​មិនទាន់​រក​ឃើញ​ការពិត គឺជា​ទង្វើ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ ពលរដ្ឋ​គ្រាន់តែ​ច្រូតស្រូវ​លើ​ដី​ដែល​ធ្លាប់​កាន់កាប់​កន្លងមក ហើយ​តុលាការ​មិនទាន់​រក​ឃើញ​ថា ដី​តំបន់​នោះ​ជា​ដី​របស់​នរណា​នោះ​ទេ បែរជា​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ទៅវិញ៖ «គឺ​មិនទាន់​រក​ឃើញ​ថា ដី​ហ្នឹង​មិនទាន់​ភាគី​ណាមួយ​ពិតប្រាកដ​នៅឡើយ ដូច្នេះ​មិនទាន់​សន្និដ្ឋាន​ថា របស់​ពលរដ្ឋ និង​ដី​របស់​លោកជំទាវ​នៅឡើយ។ បើ​សិន​ថ្ងៃមុខ​ស្ថាប័ន​តុលាការ​រក​ឃើញ​ថា ដី​ហ្នឹង​ជា​ដី​ពលរដ្ឋ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​នូវ​ការ​ឃុំខ្លួន​របស់​ពួកគាត់​ឥឡូវនេះ»។

លោក ឡោ ចាន់ បន្ថែម​ថា ពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​គេ​ចោទ​ថា រំលោភ​លើ​ដី​របស់​លោក​ជំទាវ សួន ចន្ទ្រា និង​បង្កបង្កើនផល​លើ​ដី​នោះ ហើយ​លោកជំទាវ សួន ចន្ទ្រា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។

អ្នកភូមិ​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ ធ្លាប់​ត្រូវ​បាន​គេ​លួច​ដុត​ផ្ទះ ក៏ប៉ុន្តែ​ពួកគាត់​សង្ស័យ​ថា ទំនង​ពាក់ព័ន្ធ​រឿង​វិវាទ​ដីធ្លី ជាមួយ​អ្នក​មាន​ឥទ្ធិពល៕

ប្រភព៖ អាស៊ីសេរី 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s