ក្រុមហ៊ុនយក្សចិន១ទៀត បានបោះទុន៥រយលានដុល្លារធ្វើប្រលានយន្ដអន្ដរជាតិនៅកោះកុង

ក្រុម ហ៊ុន យក្សចិន ១ទៀត បាន បោះទុន ប្រមាណ ៥០០លាន ដុល្លារអាមេរិក ដើម្បី កសាង ប្រ លាន យន្ដហោះអន្ដរជាតិ នៅខេត្ដកោះកុង ដែល កំពុង សាងសង់ យ៉ាងសកម្ម ហើយ នាពេលនេះ នេះ បើ តាម ការ ឲ្យដឹង ពី លោក ស៊ិន ចាន់ សិរី វុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិកា រដ្ឋា ន អាកាសចរណ៍ ស៊ីវិល បាន ថ្លែង ប្រាប់ សារព័ត៌មាន នាពេល ថ្មីៗនេះ ។
​ លោក ស៊ិន ចាន់ សិរី វុត្ថា បាន ប្រាប់ កាសែត រស្មីកម្ពុជាកាលពីម្សិតល មិញ ឲ្យដឹង ថា ភាគី ក្រុមហ៊ុន សាង សង់ ព្រលានយន្តហោះ នេះ បាន មកជួប មន្ត្រី ជំនាញ និង មន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិកា រដ្ឋា ន អាកាសចរណ៍ ស៊ីវិល ចំនួន ពីរលើក មកហើយ ដើម្បី បង្ហាញ ពី គំរោង របស់ ពួកគេ និង សកម្មភាព នៃ ការចាប់ផ្តើម គំរោង នេះ ។

លោក បាន បន្តថា ព្រលានយន្តហោះ នេះ សាងសង់ លឿន ឬ យឺត អាស្រ័យ លើ ល្បឿន នៃ ការអភិវឌ្ឍន៍ រមណីយ ដ្ឋា ន និង មជ្ឈមណ្ឌល ពាណិជ្ជកម្ម របស់ ពួកគេ នៅក្នុង ស្រុក ថ្មបាំង និ បុ ទុម សាគរ ក្នុង ខេត្ត កោះ កុង ។
ក្រុមហ៊ុន Tianjin Union Development Group បានទទួល ដី សម្បទាន ពី រដ្ឋាភិបាល ជាង ប្រាំ ម៉ឺន ហិកតា ដែល គ្របដណ្តប់ ស្រុក ស្រុក ពីរ របស់ ខេត្តកោះកុង ជា អ្នក សាងសង់ ព្រលានយន្តហោះ អន្តរ ជាតិ ថ្មី នេះ ហើយ ក្រុមហ៊ុន នេះ គ្រោង បោះទុន វិនិយោគ ប្រមាណ ៥០០០ លាន ដុល្លារ អាមេរិកដើម្បី សាង សង ។
លោក ស៊ិន ចាន់ សិរី វុត្ថា បានបន្តថា សកម្មភាព ឈូសឆាយ ទីតាំង សាងសង់ ព្រលានយន្តហោះ អន្តរ ជាតិ ថ្មី នេះ បានចាប់ផ្តើម តាំងពីដើម ឆ្នាំនេះ ប៉ុន្តែ សកម្ម ភា ហាក់ មាន ភាពយឺតៗ ដោយសារ រដូវភ្លៀង ប៉ុន្តែ នៅពេល បញ្ចប់ រដូវភ្លៀង សកម្មភាព នៃ ការសាងសង់ នឹងត្រូវ ពន្លឿ ន ហើយ ។
​ ​
ទោះជា យ៉ាងណា តាម ព័ត៌មាន របស់ ក្រុមហ៊ុន នេះ នាពេល កន្លងមក បាន ឲ្យ ដឹងថា រដ្ឋាភិបាល កម្ពុជា បាន អនុម័ត នូវ គំរោង សាងសង់ ព្រលានយន្តហោះ អន្តរជាតិ ថ្មី ដែល វិនិយោគ ដោយ ក្រុមហ៊ុន Tianjin Union Development Group ជា ក្រុមហ៊ុន ដែល បាន និង កំពុង វិនិយោគ លើ រមណីយដ្ឋាន ទេសចរណ៍ លំដាប់ អន្តរជាតិ នៅ ខេត្តកោះកុង ។

តំណាង ក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែ ល ឡា ហ្សា ង ធ្លាប់បាន មានប្រសាសន៍ ឲ្យ ដឹងថា ការធ្វើ ផែ ការសាងសង់ ព្រលានយន្តហោះ លំដាប់ អន្តរជាតិ នេះ បានបញ្ចប់ ហើយ និង កំពុង ត្រៀម រៀបចំ ផែនការ ដើម្បី ធ្វើការ សាងសង់ ។

ព្រលានយន្តហោះ នេះ អាច ទទួល អ្នកដំណើរ បាន ១០ លាន នាក់ ក្នុង មួយឆ្នាំ និង អាច ចុះចត យន្តហោះ ខ្នាត ធំ Boing៣៨០ ហើយ ក្រុមហ៊ុន បានធ្វើការ សិក្សា ពី ភូមិសាស្ត្រ និង កំណត់ ទីតាំង សម្រាប់ ព្រលាន យន្ត ហោះ នេះ រួចហើយ ។
​ ​
តាម ព័ត៌មាន របស់ ក្រុមហ៊ុន ដដែល នេះ បាន ឲ្យ ដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុង ដំណើរកា រ គំរោង រមណីយដ្ឋាន លំដាប់ ប្រណីត នៅ ខេត្តកោះកុង រួចហើយ ដែល រួមមាន សណ្ឋាគារ លំដាប់ ផ្កាយ ៥ ភោជនីយដ្ឋាន ទីលាន វាយ កូន ហ្គោល លំដាប់ អន្តរជាតិ ជាដើម ៕

 

ប្រភព៖ business-cambodia.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s