ក្រុម​កម្មករ​រោងចក្រ​កាត់ដេ ហ្គា​វ័​ន្ត បិទផ្លូវ​លេខ​២១ តវ៉ា​ទាមទារ​បើក​ប្រាក់ខែ

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៧​នេះ​ថា ក្រុម​កម្មករ​រាប់រយ​នាក់ នៅ​ក្នុង​រោងចក្រ​កាត់ដេ ហ្គា​វ័​ន្ត បាន​នាំ​គ្នា​បិទផ្លូវ​លេខ​២១ ក្នុង​បំណង​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ ។

បើ​តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​ទាមទារ​នេះ មាន​ទីតាំង​កើត​ផ្លូវ​លេខ​២១០ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ ខាង​ភាគី​រោងចក្រ​បាន​យល់ព្រម​បើក​ប្រាក់ខែ ជូន​ខាង​កម្មករ​ក្នុង​ម្នាក់​ៗ៥០​ដុល្លារ នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​ភាគី​កម្មករ​មិន​យល់ព្រម​នោះ​ទេ ។

អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​ជួយ​អន្តរាគមន៍​លើ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​កម្មករ​ កម្មការិនី ។

សូម​បញ្ជាក់​ថា កម្មករ​ក្នុង​រោងចក្រ​កាត់ដេ ហ្គា​វ័​ន្ត​នេះ មាន​គ្នា​ចំនួន​៩៣៥​នាក់ ហើយ​បាន​ធ្វើការ​តវ៉ា​បិទផ្លូវ មាន​ចំនួន​ប្រមាណ​២០០​នាក់ ៕

 

ប្រភប៖ angrut.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s