កម្មករ​រោងចក្រ​ជាង​៧០០​នាក់​នៅ​ផ្លូវ​វ៉េងស្រេង​បន្ត​បាតុកម្ម​ក្រោយ​គ្មាន​ដំណោះស្រាយ

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ម៉េងដា ហ្វូតវៀ ហៅ​រោងចក្រEVC ជាង​៧០០​នាក់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បន្ត​ការ​តវ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ បន្ទាប់​ពី​អាជ្ញាធរ​មិន​អាច​សម្របសម្រួល​រក​ដំណោះស្រាយ​សមរម្យ សម្រាប់​កម្មករ​បាន។

កម្មការិនី​ម្នាក់ និយាយ​ថា ពួកគេ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ឲ្យ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ចំនួន ៥% សម្រាប់​កម្មករ​គ្រប់គ្នា។ កម្មការិនី​រូប​នេះ​អះអាង​ថា រូប​គាត់​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នកសារព័ត៌មាន​ទាំង​ប្រថុយ​ប្រថាន ដោយសារ​តែ ថៅកែ​រោងចក្រ​បាន​ព្រមាន​ថា នរណា​ហ៊ាន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នឹង​ប្រឈម​ការ​ដេញ​ចេញពី​ការងារ។ «»

កម្មករ​រោងចក្រ​កាត់ដេរ ម៉េងដា ហ្វូតវៀ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ និង​ឈាន​ដល់​បិទ​ផ្លូវ កាលពី​ថ្ងៃ​ទី​១ ធ្នូ។ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ធ្នូ ចុះផ្សាយ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​សម្របសម្រួល​ដោយ​ផ្ទាល់ និង​សំណូមពរ​ឲ្យ​កម្មករ​បើកផ្លូវ​វិញ ដោយ​សន្យា​ដោះស្រាយ​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ធ្នូ ជាមួយ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

កម្មការិនី​ដដែល​នេះ អះអាង​ថា អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ មិន​បាន​ជួយ​សម្របសម្រួល ឬ​ដោះស្រាយ​ឲ្យ​កម្មករ​នោះ​ទេ។ ក្រុម​កម្មករ​ថា អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ការងារ​មិន​ត្រឹមតែ​មិន​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​ទេ ថែមទាំង​បាន​ព្រមាន​កម្មករ​ថា នរណា​ហ៊ាន​ចេញមុខ​តវ៉ា នឹង​ត្រូវ​ចាប់​ដាក់​ឡាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ កម្មករ​អះអាង​ថា ក្រុម​មន្ត្រី មក​ជួប​កម្មករ កាលពី​ថ្ងៃ​ទី​៤ ធ្នូ គឺ​ដើម្បី​ដើរ​ថតរូប​ក្រុម​អ្នក​តវ៉ា ជាជាង​ការ​ស្វែងយល់​ពី​ទុក្ខ​កង្វល់​របស់​កម្មករ។ សកម្មភាព​ក្រុម​មន្ត្រី​ដើរ​ថតរូប អ្នក​តវ៉ា ត្រូវ​បាន​ក្រុម​កម្មករ ហៅ​ជា​ការ​បំភិតបំភ័យ​ពួកគេ ឲ្យ​ឈប់​តវ៉ា ប្រឆាំង​ថៅកែ​រោងចក្រ ដែល​កិបកេង អត្ថប្រយោជន៍​របស់​កម្មករ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានទេ នៅ​ថ្ងៃ​ទី​៥ ធ្នូ ចំពោះ​ការចោទប្រកាន់​របស់​កម្មករ​រោងចក្រ ម៉េងដា ហ្វូតវៀ។ ចំណែក​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ធ្នូ ក៏​មិន​មាន​សរសេរ​អំពី​ដំណោះស្រាយ ជូន​កម្មករ​ដែល​កំពុង​តវ៉ា​នោះ​ដែរ៕

ប្រភព៖ RFA

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s