ADB ផ្ដល់​ឥណទាន​សម្បទាន ១៨០​លាន​ដុល្លារ​​ដល់​កម្ពុជា​សម្រាប់​គម្រោង​៣

ប្រភព: វិទ្យុអាសុីសេរី

image

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា ADB នៅ​ថ្ងៃ​ទី៩ មករា ចុះហត្ថលេខា​ផ្ដល់ ឥណទាន​សម្បទាន ១៨០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​គម្រោង​ចំនួន​៣។ ពិធី​ចុះហត្ថលេខា​រវាង​តំណាង​ធនាគារ ADB និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៩ មករា។

គម្រោង​ចំនួន​៣ រួមមាន​គម្រោង​ទី​១ កែ​លម្អ​បណ្ដាញ​ផ្លូវជាតិ គម្រោង​ទី​២ ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​តាម​ខេត្ត ចំនួន​៤ រួមមាន​បាត់ដំបង កំពង់ចាម ព្រះសីហនុ និង​សៀមរាប និង​គម្រោង​ទី​៣ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប។

គម្រោង​នេះ សម្រាប់​កែ​លម្អ​លក្ខខណ្ឌ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​របស់​កសិករ​ខ្នាត​តូច​ចំនួន ៦៥​ម៉ឺន​គ្រួសារ នៅ​ឃុំ​គោលដៅ​ចំនួន​២៧១ នៃ​ខេត្ត​ចំនួន​៧ ជុំវិញ​បឹង​ទន្លេសាប៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s