“ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ជា​ច្រើន​ហិកតារ​រង​ការ​ទន្ទ្រាន​ដើម្បី​យក​ដី”

ប្រភព : វិទ្យុអាសុីសេរី

21754754-f869-4b7e-a18a-48e6880d0e0c

ទីតាំង​ដែល​គេ​លួច​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ស្ថិត​ក្នុង​ភូមិ​កូនខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧។

តំណាង​ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ អះអាង​ថា​ ព្រៃលិចទឹក​នៅ​តំបន់​បឹងទន្លេសាប ​ក្នុង​​ខេត្ត​បាត់ដំបង ជា​ច្រើន​ហិកតារ ​កំពុង​រង​ការ​កាប់​បំផ្លាញ​ដោយ​អ្នក​មាន​ទ្រព្យ​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។ មេឃុំ​ព្រែកនរិន្ទ សមត្ថកិច្ច បាន​ចុះ​ទៅ​ស្រាវជ្រាវ ប៉ុន្តែ​រក​មិន​ឃើញ​បទល្មើស។

​​​​​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ឯកភ្នំ ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជនល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកជា​បន្ទាន់ ដើម្បី​រក្សា​ព្រៃ​ទុក​ជា​ជម្រក​ត្រី​ពង​កូន​បន្ត​ទៀត។

តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មករា ថា ប្រជាពលរដ្ឋ​អ្នក​មាន​លុយកាក់​ក្នុង​មូលដ្ឋាន​ប្រមាណ ៣​នាក់ កំពុង​នាំ​គ្នា​​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​កន្សែង ក្នុង​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក ហ៊ុត​ ហាន សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​​ការ​កាប់​ព្រៃ​លិច​ទឹក​នេះ ថា​អាច​នឹង​ហិនហោច​ព្រៃ​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​គិត​ថា កាល​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ហាក់​មិន​ដំណោះ​ស្រាយ​ទេ ឃើញ​តែ​អ្នក​កាប់ព្រៃ​នៅ​ដដែល។ ក្ដី​ព្រួយបារម្ភ​របស់​ខ្ញុំ​គិត​ថា ថ្ងៃ​ខាង​មុខ​នឹង​អស់​ព្រៃ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​អត់​មាន​ចំណាត់​ការ​អី​ច្បាស់​លាស់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​នោះ​ទេ ហើយ​អ្នក​ដែល​ហ៊ាន​ចេះ​តែ​បាន​ទៅ អ្នក​ដែល​ខ្លាច​ចេះ​តែ​អត់»

​​​លោក​កត់សំគាល់​ទៀត​ថា មូលហេតុ​នៃ​ការ​បំផ្លាញ​ព្រៃរនាម​នេះ​ ទំនង​ដោយសារ​អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​ទើប​ធ្វើ​ឲ្យ​ជនល្មើស​ហ៊ាន​ប្រព្រឹត្ត​ដោយ​សេរី​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​រួច​ហើយ​ គឺ​ពុំ​មាន​អ្នក​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ជលផល​គេ​ចុះ​ទៅ​ពិនិត្យ​ពី​ម្សិលមិញ ម្សិលម្ង៉ៃ គេ​ចុះ​ទៅ​មើល​ជាមួយ​សហគមន៍​ហើយ​ ដូច​អ្នក​រាយការណ៍​មក​ថា មាន​គេ​រុករាន​តែ​អត់​មែន​ទេ»

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជា​នេសាទ លោក ហ៊ុត ហាន អះអាង​ថា​ ព្រៃ​លិចទឹក​ដែល​គេ​កាប់​បំផ្លាញ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​៣​ ហើយ​ធ្វើ​សកម្មភាព​ប្រមាណ​២​សប្ដាហ៍​ហើយ​​ គឺ​អស់​ព្រៃ​ប្រហែល ៣០​ហិកតារ ម្យ៉ាង​ទៀត​​ពួកគេ​បន្ត​សកម្មភាព​មិន​ទាន់​ឈប់​នៅ​ឡើយ​ទេ។

អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​កាប់​ព្រៃលិចទឹក​ជា​អំពើ​ខុស​ច្បាប់ ហើយ​​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន​ក្នុង​រដូវ​វស្សា៖ «ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​បងប្អូន​ឈប់​មាន​ការ​កាប់​រាន​ ហើយ​ត្រូវ​ទុក​ឲ្យ​ដី​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ​ សម្រាប់​ត្រី​ពង​កូន​សម្រាប់​កន្លែង​រក​ចំណី​របស់​ត្រី និង​សម្រាប់​ជួយ​ការពារ​ខ្យល់ព្យុះ ព្រោះ​នៅ​លើ​ពិភពលោក​បញ្ហា​ខ្យល់​ព្យុះ​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នេះ​ឯង»

តំណាង​ប្រជាពលរដ្ឋ​កត់សំគាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​កាប់​បំផ្លាញ​ព្រៃលិចទឹក​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​តំបន់​បឹងទន្លេសាប ក្នុង​ឃុំ​ព្រែកនរិន្ទ ប្រមាណ​ពី ១០ ទៅ ៤០​ហិកតារ​ជា​រៀងរាល់​ឆ្នាំ។ អ្នកស្រី នូ សារឹម លើក​ឡើង​ថា​ ប្រសិន​បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ទាន់​ពេល​ទេ នឹង​ធ្វើ​ឲ្យ​​ហិនហោច​ព្រៃលិចទឹក ហើយ​ធ្វើ​ឲ្យ​ផល​ត្រី​កាន់​តែ​ខ្សត់​ទៅ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងទន្លេសាប​ជា​ពុំ​ខាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s